ដូចចាក់ទឹកលើក្បាលទា! រថយន្តធន់ធ្ងន់១៥គ្រឿង ត្រូវបានមន្រ្តីសាធារណការរកឃើញដឹកលើសទម្ងន់ដល់ទៅ២៩តោនក្នុង១គ្រឿង
S
Sreyleak Yith
មួយម៉ោងមុន

អន្តរខេត្ត៖ គិតចាប់ពីថ្ងៃទី១៧ដល់១៩ឧសភា ឆ្នាំ២០២៦ មន្រ្តីក្រសួងសាធារណការ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រកឃើញមានចំនួន១៥គ្រឿងដែលម្ចាស់ដាក់លើសទម្ងន់រហូតដល់ទៅ២៩តោន...។

មន្រ្តីសាធារណការ បានឱ្យដឹងថា ការចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូននេះដែរ ធ្វើទ្បើងដោយសមាជិកក្រុមការងារចល័តចម្រុះ សហការជាមួយស្ថានីយជញ្ជីងរាជានុកូល ស្ថានីយកាំពី ស្ថានីយព្រៃព្នៅ ស្ថានីយព្រែកឯង ស្ថានីយបឹងឃុនឆាង ស្ថានីយរំចេក និងស្ថានីយថ្នល់ទទឹង បានត្រួតពិនិត្យយានយន្តសរុបចំនួន១៥គ្រឿងដែលលើសទម្ងន់អនុញ្ញាតចន្លោះពី៥តោនដល់២៩តោន ហើយជាមួយគ្នានោះ ក៏បានពិន័យដល់ម្ចស់រថយន្តធន់ធំទាំងនោះផងដែរ។ មន្រ្តីជំនាញអះអាងថា នៅតែបន្តចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែងឡើយ។ គួរជ្រាបថា ទម្ងន់ដឹកជញ្ជូនអតិបរមា​លើបណ្តាញផ្លូវថ្នល់​ ត្រូវអនុញ្ញាតតាមប្រភេទយានយន្ត ដូចជា​ យានយន្តភ្លៅ២ ទម្ងន់អនុញ្ញាត ​១៦តោន, យានយន្តភ្លៅ៣ ​ទម្ងន់អនុញ្ញាត​ ២៥តោន, យានយន្តភ្លៅ៤ ទម្ងន់អនុញ្ញាត​ ៣០តោន, យានយន្តសណ្តោងរ៉ឺម៉កមានភ្លៅ៥ ទម្ងន់អនុញ្ញាត​៤០តោន, និងយានយន្តសណ្តោងរ៉ឺម៉ក​មានភ្លៅ៦​ឡើងទៅ​ ទម្ងន់អនុញ្ញាត ​៤៥តោន។ 

ក្រសួងសាធារណការតែងបញ្ជាក់ថា ​​​​​​​​ការចូលរួមគោរពច្បាប់ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់ ​​​​​​​​​​​ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីការពារផ្លូវថ្នល់មិនឱ្យខូចខាតមុនអាយុកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវ។ សូមជម្រាបថា កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ មន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់កម្រិតកំណត់នៅខេត្តស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង កណ្ដាល និងខេត្តពោធិ៍សាត់ រកឃើញចំនួន៧គ្រឿង

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត