វីឡាភ្លោះ ក្នុងគម្រោង មេគង្គ ស៊ីធី នៃ បុរី មេគង្គ លែន៖ ស្តង់ដាររស់នៅក្នុងយុគសម័យថ្មី ជាមួយគ្រឿងបំពាក់ម៉ាកល្បីៗ និងជម្រើសបង់ប្រាក់ដ៏ងាយស្រួល

រាជធានីភ្នំពេញ៖ ឈានចូលមកដល់ឆ្នាំ២០២៦ និន្នាការនៃការរស់នៅបានឈានទៅដល់កម្រិតថ្មីមួយ ដែលជម្រើសនៃលំនៅឋានមិនត្រឹមតែជាជម្រកសម្រាប់ស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែគឺជាការឆ្លុះបញ្ចាំងពីកិត្យានុភាព និងភាពស៊ីវិល័យបំផុតរបស់ម្ចាស់គេហដ្ឋាន។ ក្នុងចំណោមប្រភេទលំនៅឋានលំដាប់ប្រណិតជាច្រើន "វីឡាភ្លោះ" បានក្លាយជាជម្រើសដំបូងគេសម្រាប់គ្រួសារដែលស្វែងរកតុល្យភាពដ៏ល្អឥតខ្ចោះរវាងភាពថ្លៃថ្នូរ និងឯកជនភាព។

ស្ថិតនៅតាមបណ្តោយផ្លូវជាតិ ៦A ដែលជាតំបន់មានការអភិវឌ្ឍខ្លាំងបំផុត និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ គម្រោង «មេគង្គ ស៊ីធី» របស់បុរី មេគង្គ លែន បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការផ្ដល់ជូននូវ «វីឡាភ្លោះ» ដ៏ប្រណិតដែលលើសពីការរំពឹងទុក។ វីឡាភ្លោះ ក្នុងគម្រោង មេគង្គ ស៊ីធី ត្រូវបានសាងសង់ឡើងយ៉ាងផ្ចិតផ្ចង់បំផុតតាមរចនាបថស្ថាបត្យកម្មក្លាស៊ីកបែបអឺរ៉ុបដែលបញ្ចូលនូវសិល្បៈនៃការរស់នៅដ៏សុខដុមរមនា និងសម្បូរបែប៖
*លំហរស់នៅធំទូលាយ៖ មានកម្ពស់៣ជាន់ ជាមួយពិដានខ្ពស់ស្រឡះ និងផ្ទៃខាងក្នុងធំទូលាយ បែងចែកជា៥បន្ទប់គេង និង៥បន្ទប់ទឹក ដែលបំពេញគ្រប់តម្រូវការរបស់សមាជិកគ្រប់រូប។

*ពន្លឺ និងខ្យល់អាកាស៖ ការប្រើប្រាស់ទ្វារ និងបង្អួចកញ្ចក់ធំៗ ផ្ដល់នូវសោភ័ណភាព និងជួយឱ្យពន្លឺធម្មជាតិ និងខ្យល់អាកាសចេញចូលបានល្អបំផុត ផ្ដល់សុខុមាលភាពដល់ម្ចាស់គេហដ្ឋាន។
*ឯកជនភាពខ្ពស់៖ មានរបងព័ទ្ធជុំវិញ និងសួនច្បារផ្ទាល់ខ្លួននៅចំហៀងផ្ទះ ផ្តល់នូវសេចក្តីសុខ និងភាពកក់ក្ដៅបំផុតសម្រាប់គ្រួសារ។ អ្វីដែលធ្វើឱ្យ «វីឡាភ្លោះ» ក្នុងគម្រោង «មេគង្គ ស៊ីធី» នៃ បុរី មេគង្គ លែន ប្លែកពីគេ គឺការយកចិត្តទុកដាក់លើគុណភាពសំណង់ និងសម្ភារបំពាក់ក្នុងគេហដ្ឋាន។ រាល់គ្រឿងបង្គុំ និងសម្ភារសុទ្ធតែមកពីម៉ាកល្បីៗកម្រិតអន្តរជាតិ រួមមាន៖*GROHE (អាល្លឺម៉ង់)៖ គ្រឿងបំពាក់អ៊ីណុកដ៏រឹងមាំ និងមានតម្លៃ។
*AMERICAN STANDARD (សហរដ្ឋអាម៉េរិក)៖ សម្ភារបន្ទប់ទឹកទំនើប ជាម៉ាកដែលគ្រប់គ្នាជឿទុកចិត្តទូទាំងពិភពលោក។
*LEGRAND (បារាំង)៖ កុងតាក់ព្រីភ្លើងដែលមានសុវត្ថិភាព និងសោភ័ណភាព។
*ឥដ្ឋការ៉ូប្រណិត៖ ផ្ដល់នូវភាពរលោងស្អាត និងធន់ពីការឆ្កូត។

នៅក្នុងគម្រោង​«មេគង្គ ស៊ីធី» នៃ បុរី មេគង្គ លែន បានបង្កើតនូវប្រព័ន្ធអេកូឡូស៊ីនៃការរស់នៅដ៏សម្បូរបែប និងមានភាពងាយស្រួលបំផុតសម្រាប់ម្ចាស់គេហដ្ឋាន រួមមាន៖
*រស់នៅផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ៖ ក្នុងគម្រោង «មេគង្គ ស៊ីធី» នៃ បុរី មេគង្គ លែន មានសួនច្បារធំៗជាច្រើនសម្រាប់ម្ចាស់គេហដ្ឋានចេញមកកម្សាន្តដែលសួនច្បារមានមុខងារនិងឧបករណ៍សម្រាប់ហាត់ប្រាណ និង playground សម្រាប់កុមារផងដែរ។ គ្រប់សួននីមួយៗ និងតាមដងផ្លូវអមដោយរុក្ខចម្រុះផ្ដល់ជាម្លប់ ខ្យល់បរិសុទ្ធ និងអារម្មណ៍ស្រស់ស្រាយ។ ជាពិសេស ឧទ្យាន The Mekong Park ៥ហិកតាសួនកម្សាន្តឥតដែនកំណត់ នឹងលេចចេញរូបរាងឆាប់ៗនេះ។

*អ្វីគ្រប់យ៉ាងស្ថិតនៅក្បែរដៃលោកអ្នកបំផុត៖ ផ្សារទំនើប ផ្សារបន្លែ សាលារៀន មន្ទីរពេទ្យ ធនាគារ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តជាច្រើន ស្ថិតនៅព័ទ្ធជុំវិញគម្រោង ផ្ដល់នូវភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ។ ចំណាយពេលធ្វើដំណើរត្រឹមតែ ១៥នាទី ពីស្អានជ្រោយចង្វា។ សម្រាប់ វីឡាភ្លោះ មួយនេះ លោកអ្នកអាចក្លាយជាម្ចាស់គេដ្ឋាន ជាមួយនឹងលក្ខខណ្ឌបង់ប្រាក់ដ៏ងាយស្រួលបំផុតរួមមាន៖
*បង់ប្រាក់ប្រចាំខែត្រឹមតែ xxដុល្លារ
*ការប្រាក់ ០% រហូតដល់៣០ខែ
*ជម្រើសកម្ចីរយៈពេលវែងរហូតដល់៣០ឆ្នាំ

បុរី មេគង្គ លែនជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១.«ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២.«ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង៣.«មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។

គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចម្បង។ ការផ្ចិតផ្ចង់នៃស្ថាបត្យកម្ម សំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ! ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: https://t.me/mekongland 
ឆាតសួរព័ត៌មាន: https://t.me/MekongLand_Hotline  
ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ៖ https://maps.app.goo.gl/B3qNzAGzPNZb21Bk6 ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត