
ក្រុងប៉ោយប៉ែត៖ អគារធំមួយ ស្ថិតក្នុងសង្កាត់សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនជនបរទេសបានចំនួន១០១នាក់ ពាក់ព័ន្ធការប្រព្រឹត្តិអំពើឆបោកលុយឆ្លងប្រទេស នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ...។

យុទ្ធនាការបោសសម្អាតនេះ ធ្វើឡើងដោយលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងសម្របសម្រួលផ្នែកផ្លូវច្បាប់ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើឡោមព័ទ្ធទីតាំងសង្ស័យខាងលើ រហូតក្រសោបបានជនជាតិវៀតណាមសរុបចំនួន១០១នាក់ (ស្រី៣៨នាក់)ផងដែរ។ បច្ចុប្បន្ន ជនបរទេសទាំងនោះ រួមជាមួយវត្ថុតាងជាច្រើនប្រភេទ ដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើស ត្រូវបានដឹកតាមរថយន្តក្រុងជាច្រើនគ្រឿង បញ្ជូនមកកាន់ការិយាល័យនគរបាលជំនាញ ដើម្បីធ្វើការសាកសួរ និងចាត់បន្តតាមនីតិវិធីច្បាប់ជាធរមាន៕





