ទទួលទានសាច់ហើយកុំចោល! «សំបកចេក» មានគុណប្រយោជន៍ជាច្រើនដែលលោកអ្នកនឹកស្មានមិនដល់
S
Sreyleak Yith
4 ម៉ោងមុន

សុខភាព៖ ​ផ្លែចេក មានគុណប្រយោជន៍ជាច្រើនដល់រាងកាយ បើសំបក​វិញក៏មិនធម្មតាដែរ អាចយកមកថែសម្រស់បាន ព្រោះសំបកចេក​សម្បូរ​ទៅ​ដោយ​ប៉ូតាស្យូម​ និង​ជាតិ​សំណើម​ ​ ដែល​​ល្អ​បំផុត​ចំពោះស្បែក ដូច្នេះ នារីៗដែលចង់បានស្បែកមុខស្អាតបែបធម្មជាតិ កុំលងសំបក​ចេកឱ្យសោះ។ វិធីប្រើសំបក​ចេកមានដូចខាងក្រោមនេះ…។

១.បិទ​ក្រោម​ភ្នែក៖ សំបក​ចេក​ ​ជួយ​​កម្ចាត់​​ស្នាម​ជ្រីវជ្រួញ​​ក្រោម​ភ្នែក ​ ក៏ដូចជាធ្វើឱ្យ​ស្បែក​នៅ​បរិវេណ​ភ្នែក​​ មាន​សភាព​ភ្លឺ​ថ្លា​ទ្វេដង​។ របៀប​ធ្វើ​​៖ កាត់​សំបកចេក​ជា​២​ចំណិត​ហើយទុក​វា​នៅ​ក្នុង​ទូរ​ទឹកកក ក្រោយ​មកយកបិទនៅ​បរិវេណ​ក្រោម​ភ្នែក​ ទុក​ចោល​រយៈពេល​១៥​ទៅ​២០​នាទី​ ​ រួចលាង​ជម្រះ​ចេញ និង​លាប​ក្រែម​ការពារ​​ក្រោម​ភ្នែក​ជា​ការ​ស្រេច​។ ២.ជូតសំបក​ចេក​លើ​ផ្ទៃ​មុខ​៖ ការជូតសំបក​ចេក​លើ​ផ្ទៃ​មុខ​អាច​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ​ស្បែក​ស្ងួត ​និង​អាច​បង្ការ​ការ​កើត​មុន​ថែម​ទៀត​ផង​។ របៀប​ធ្វើ៖ លាង​សម្អាត​មុខ​ឱ្យ​ស្អាត​ និងជូតមុខឱ្យ​​ស្ងួត​ ហើយយក​​សំបកចេកមក​​ម៉ាស្សា​នៅ​លើ​ផ្ទៃ​មុខ​​។ ប្រសិនបើ​សំបក​ចេក​ប្រែ​ទៅពណ៌​ត្នោត​ប្រើ​​ថ្មី​មួយ​ទៀត ដោយ​ទុក​ចោល​រយៈពេល​១០​នាទី រួច​​លាង​សម្អាត​ជាមួយ​​ទឹក​ត្រជាក់​។

៣.ស្ក្រាប់​សំបកចេក​៖ ការ​ប្រើ​ស្ក្រាប់​មាន​សារសំខាន់​ណាស់​ ដើម្បី​ថែទាំ​ស្បែក​ឱ្យ​មាន​សុខភាព​ល្អ ព្រោះ​វា​អាច​ជួយ​កម្ចាត់​កោសិកា​​ស្បែក​ដែល​ងាប់​ និង​ជួយ​បញ្ចៀស​បញ្ហា​ស្បែក​ស្ងួត​។ ការ​ធ្វើស្ក្រាប់​សំបកចេកជាមួយ​រមៀត មាន​ប្រសិទ្ធភាព​ល្អ​ក្នុង​ការ​ជួយ​ថែ​បំប៉ន​ស្បែកប្រឆាំង​នឹង​បញ្ហា​មុន​ កម្ចាត់​ស្បែក​ងាប់​ និង​ស្លាកស្នាមនៃស្បែក។ របៀប​ធ្វើ​​៖ កាត់​សំបកចេកជា​ចំណិត​តូចៗ និង​បន្ថែម​ម្សៅ​រមៀត​ចំនួន​១​ស្លាបព្រា​បាយជាមួយ​ស្ករ ​​ និង​ទឹក​ឃ្មុំ​ចំនួន​១​ស្លាបព្រា​កាហ្វេ រួច​កូរ​ឱ្យ​សព្វ​​​។ បន្ទាប់​មក​លាប​នៅ​លើ​មុខ ដោយ​ទុក​ចោល​រយៈពេល​១៥​ទៅ​២០​នាទី​ ទើប​លាង​ជម្រះ​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ​រួចជាការស្រេច៕ អត្ថបទពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត