ថៃខាតបង់ធ្ងន់ធ្ងរ! ក្រោយម៉ាឡេស៊ីប្រកាសបិទច្រក និងរឹតបន្តឹងការនាំចូលគ្រឿងសមុទ្ទ
N
Nary Vann
40 នាទីមុន

រាជធានីគូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានសម្រេចចិត្តទប់ស្កាត់ការនាំចូលគ្រឿងសមុទ្ទមួយចំនួនពីប្រទេសថៃ ដែលនេះប្រៀបបាននឹងព្យុះសង្ឃរា កំពុងបក់បោកយ៉ាងខ្លាំងលើប្រាក់ចំណូលរបស់ក្រុមអ្នកចិញ្ចឹម និងនាំចេញគ្រឿងសមុទ្ទថៃ។ វិធានការនេះ ត្រូវបានគេមើលឃើញថា នឹងធ្វើឱ្យតម្លៃគ្រឿងសមុទ្ទថៃធ្លាក់ដុនដាប និងខាតបង់ប្រាក់ចំណូលរាប់លានដុល្លារ ក្នុងមួយប៉ប្រិចភ្នែក ខណៈព្រំដែនផ្លូវគោក ផ្លូវទឹក ជាមួយប្រទេសកម្ពុជាបន្តបិទទ្វារ មិនអាចឱ្យទំនិញឆ្លងកាត់បាន...។

រាជរដ្ឋាភិបាលរាជធានីគូឡាឡាំពួរ បានបញ្ជាក់យ៉ាងច្បាស់ថា ចាប់ពីថ្ងៃទី១ ខែមិថុនាខាងមុខនេះតទៅ រាល់ការនាំចូលត្រីកែស ឬត្រីតម្បារ (Seabass) ពីប្រទេសថៃ ត្រូវតែមានវិញ្ញាបនបត្របញ្ជាក់ការវិភាគគុណភាពជាដាច់ខាត។ អ្វីដែលរឹតតែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ មន្ត្រីម៉ាឡេស៊ី បានសម្រេចផ្អាកការនាំចូលជាបណ្ដោះអាសន្នទាំងស្រុងលើបង្គាចំនួន៥ប្រភេទ រួមមាន៖ បង្គា-ខ្លា បង្គា-ប៉ារ៉ា បង្គា-ស និងបង្គា-ខ្លឹង រហូតទាល់តែអាជ្ញាធរថៃចេញមុខមកបកស្រាយ និងឆ្លើយតបឱ្យបានច្បាស់លាស់ ជុំវិញសំណួរពាក់ព័ន្ធនឹងស្ដង់ដារសុវត្ថិភាពចំណីអាហារ។ នេះ..សបញ្ជាក់ឱ្យឃើញថា វិបត្តិសេដ្ឋកិច្ចប្រទេសថៃ កាន់តែធ្ងន់ធ្ងរទៅៗ ក្រោមការដឹកនាំរបស់លោក អនុទីន ឆានវីរកុល ជានាយករដ្ឋមន្ត្រី ខណៈចលនាបាតុកម្មនៅរាជធានីបាងកក ស្នើឱ្យលោកអនុទីន ចុះចេញពីតំណែងក៏ចាប់ផ្តើមលេចឡើងជាថ្មីផងដែរ។

មូលហេតុពិតប្រាកដដែលនាំឱ្យប្រទេសម៉ាឡេស៊ី ដាក់ចេញវិធានការបន្ទាន់ដល់អ្នកជិតខាងខ្លួននេះ គឺដោយសារតែការរឹតបន្តឹងលើ «ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារជាតិ» ដើម្បីធានាថា គ្រឿងសមុទ្ទដែលហូរចូលទីផ្សារក្នុងស្រុក មានគុណភាពខ្ពស់ និងគ្មានផ្ទុកសារធាតុគីមី ឬជំងឺដែលបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ អ្នកជំនាញមើលឃើញថា នេះគឺជាមេរៀនដ៏ជូរចត់មួយសម្រាប់វិស័យវារីវប្បកម្មថៃ ដែលតែងតែពឹងផ្អែកលើទីផ្សារធំនៅប្រទេសម៉ាឡេស៊ី និងកម្ពុជា ខណៈបច្ចុប្បន្ន ពួកគេត្រូវបង្ខំចិត្តស្វែងរកទីផ្សារថ្មីទាំងដង្ហក់ ឬត្រូវចំណាយទុនបន្ថែម ដើម្បីកែប្រែប្រព័ន្ធស្ដង់ដារឱ្យត្រូវចិត្តអ្នកទិញ បើមិនចង់ឱ្យបង្គា និងត្រីរាប់ពាន់តោន ត្រូវរលួយចោលក្នុងស្រុកនោះទេ។ ចំពោះច្រកទ្វារព្រំដែនជាមួយប្រទេសកម្ពុជាដែលជាទីផ្សារនាំចេញធំមួយរបស់ប្រទេសថៃផងដែរនោះ ក៏មិនទាន់មានសញ្ញាណាមួយបង្ហាញពីភាពធូរស្រាលនៃទំនាស់ឡើយ ដោយយោធាថៃបានបង្កើនការប្រុងប្រយ័ត្ន និងរៀបចំយុទ្ធសាស្ត្រចង់ឈ្លានពានកម្ពុជាលើកទី៣សាជាថ្មីម្តងទៀត ដែលនេះបង្ហាញថា វិបត្តិសេដ្ឋកិច្ចនៅប្រទេសថៃ មិនងាយនឹងស្តារមកវិញបានភ្លាមៗឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត