អាម៉េរិកលុបចោលផែនការបញ្ជូនទ័ព៤០០០នាក់ទៅកាន់ប្រទេសប៉ូឡូញ
ហៀប ស៊ីថេត
7 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានសម្រេចលុបចោលផែនការបញ្ជូនកងទ័ពសហរដ្ឋអាម៉េរិកចំនួន ៤០០០នាក់ ទៅកាន់ប្រទេសប៉ូឡូញជាបណ្ដោះអាសន្ន ខណៈនេះគឺជាការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបង្កឱ្យមានងឿងឆ្ងល់សាជាថ្មីអំពីផែនការកាត់បន្ថយកងទ័ពនៅអឺរ៉ុបរបស់ប្រធានាធិបតី ដូណាល់ ត្រាំ...

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

ការលុបចោលនេះ ធ្វើឡើងតែ២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាម៉េរិកបានប្រកាសដកទ័ព៥​០០០នាក់ចេញពីប្រទេសអាល្លឺម៉ង់។ នេះគឺកំពុងបង្ហាញពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិក និងអឺរ៉ុប ជុំវិញគោលនយោបាយសង្គ្រាមនៅមជ្ឈិមបូព៌ា។ សមាជិកសភាសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា សភាមិនទាន់ទទួលបានការជូនដំណឹងជាផ្លូវការអំពីការលុបចោលការបញ្ជូនទ័ពទៅប៉ូឡូញនេះនៅឡើយទេ ទន្ទឹមនឹង លោក ត្រាំ បានបង្ហាញការខឹងសម្បារជាខ្លាំង ដែលសម្ព័ន្ធមិត្តអឺរ៉ុបមិនព្រមចូលរួមជាមួយសហរដ្ឋអាម៉េរិក ក្នុងប្រតិបត្តិសង្គ្រាមប្រឆាំងអ៊ីរ៉ង់។

រដ្ឋបាលលោក ត្រាំ បានបន្តដាក់សម្ពាធលើបណ្តាប្រទេសអឺរ៉ុបឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ ដោយចោទប្រកាន់ថា ការពឹងផ្អែកលើកម្លាំងយោធាសហរដ្ឋអាម៉េរិកខ្លាំងពេក ធ្វើឱ្យប្រទេសទាំងនោះធ្វេសប្រហែសនឹងកងទ័ពខ្លួនឯង។ គេនៅចាំបានថា កាលពីខែមុន មន្ទីរបញ្ចកោណបានពិចារណាលើជម្រើសដាក់ទណ្ឌកម្មសម្ព័ន្ធមិត្តណាតូ ឬអូតង់ ណាដែលមិនគាំទ្រប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់។ សូមជម្រាបថា កាលពីចុងឆ្នាំមុន សហរដ្ឋអាម៉េរិកមានកងទ័ពប្រមាណ៨៥០០០នាក់ នៅក្នុងតំបន់អឺរ៉ុប ប៉ុន្តែបច្ចុប្បន្នចំនួនទ័ពនៅអឺរ៉ុបបានធ្លាក់ចុះមកនៅក្រោម៧៦០០០នាក់

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត