លោកស៊ី គូសវាសផ្លូវថ្មីសម្រាប់ទំនាក់ទំនងជាមួយអាម៉េរិក ប៉ុន្តែលើកបម្រាមនៅមុខត្រាំ «ហាមលូកដៃចូលក្នុងរឿងកោះតៃវ៉ាន់»
N
Nary Vann
មួយម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបង្ហាញការស្វាគមន៍ចំពោះរបត់ថ្មីនៃទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក បន្ទាប់ពីបានបញ្ចប់ការចរចាជាមួយលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៤ ខែឧសភានេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក ស៊ី បានលើកឡើងថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាកសាងទំនាក់ទំនងដែលមានស្ថិរភាព និងស្ថាបនា។



លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង
លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង

លោក ស៊ី លើកឡើងនៅមុខលោក ត្រាំ ថា ទំនាក់ទំនងនេះនឹងផ្អែកលើការសហការគ្នាជាចម្បង ប៉ុន្តែមានការប្រកួតប្រជែងក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។ លោក ស៊ី បានអំពាវនាវឱ្យប្រទេសទាំងពីរបើកទូលាយនូវការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល ទេសចរណ៍​ ការអនុវត្តច្បាប់ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។ 

ទោះបីជាលោក ស៊ី បង្ហាញភាពវិជ្ជមានលើកិច្ចសហប្រតិបត្តិការក៏ដោយ ប៉ុន្តែលោក បានប្រើសម្ដីធ្ងន់ៗ​ ដើម្បីដាស់តឿនសហរដ្ឋអាម៉េរិក ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបញ្ហាកោះតៃវ៉ាន់។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើបញ្ហានេះដោះស្រាយមិនបានល្អទេ ប្រទេសទាំងពីរអាចនឹងឈានដល់ការប៉ះទង្គិចគ្នា ឬបង្កជាជម្លោះយោធា ដែលនឹងរុញច្រានទំនាក់ទំនងចិន-អាម៉េរិកឱ្យធ្លាក់ចូលក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុត៕

ទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់
ទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត