
រាជធានីភ្នំពេញ៖ បុរី មេគង្គ លែន បានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការធ្វើទំនើបកម្មសំណង់តាមរយៈការប្រើប្រាស់ «ម៉ាស៊ីនលាងខ្សាច់បច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយ» ដើម្បីបន្សុទ្ធរាល់គ្រាប់ខ្សាច់ដែលយកមកប្រើប្រាស់ ធានាឱ្យបាននូវគុណភាពល្អ និងសំណង់រឹងមាំបំផុតសម្រាប់គ្រប់គម្រោងលំនៅឋានរបស់ បុរី មេគង្គ លែន។

នៅក្នុងវិស័យស្ថាបត្យកម្ម និងសំណង់ គ្រឹះដែលរឹងមាំមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាគឺជាលទ្ធផលនៃការផ្ចិតផ្ចង់តាំងពីចំណុចតូចល្អិតបំផុតដោយផ្តើមចេញពី "គ្រាប់ខ្សាច់"។ ខ្សាច់គឺជាធាតុផ្សំដែលមិនអាចខ្វះបានក្នុងវិស័យសំណង់ដោយវាជាអ្នកផ្តល់នូវស្ថិរភាព និងភាពធន់ ចាប់តាំងពីការចាក់គ្រឹះដំបូង ការងាររបូកផ្ទៃជញ្ជាំង រៀបការ៉ូ ម៉ាប ។ល។ ទោះជាយ៉ាងណា ខ្សាច់ធម្មជាតិតែងមានលាយឡំដោយភក់ ដីឥដ្ឋ និងកម្ទេចកម្ទីសរីរាង្គ ដែលជាសត្រូវលាក់មុខ ធ្វើឱ្យបេតុង និងបាយអរចុះខ្សោយ និងបង្កឱ្យមានការប្រេះស្រាំ និងប៉ះពាល់គុណភាពសំណង់ទៅថ្ងៃអនាគត។

ឆ្លងកាត់ការស្រាវជ្រាវដ៏សកម្ម និងយកចិត្តទុកដាក់យ៉ាងលម្អិតបំផុត ក្នុងឆ្នាំ ២០២៦ នេះ បុរី មេគង្គ លែន បានសម្រេចធ្វើទំនើបកម្មលើ «ប្រព័ន្ធបន្សុទ្ធខ្សាច់ស្វ័យប្រវត្តិ» ដែលរចនាឡើងតាមស្តង់ដារ និងបទដ្ឋានបច្ចេកទេសសំណង់។ ដំណើរការបន្សុទ្ធខ្សាច់នេះ ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងតាមរយៈ ៣ដំណាក់កាល៖ ទី១.ការគ្រប់គ្រងរំហូរ៖ ធានាឱ្យមានបរិមាណខ្សាច់ហូរចូលស្មើគ្នា ដើម្បីប្រសិទ្ធភាពនៃការចម្រោះ។ ទី២.ការរែង៖ ជាដំណាក់កាលរែងខ្សាច់ដកចេញនូវរាល់ថ្ម ដុំភក់ និងកម្ទេចកម្ទីឈើដែលមានក្នុងគ្រាប់ខ្សាច់។ និងទី៣.ការបន្សុទ្ធចុងក្រោយ៖ លាងសម្អាតផង់ធូលី និងភាពកខ្វក់ចេញពីគ្រាប់ខ្សាច់ ១០០ភាគរយ ដើម្បីទទួលបាន «ខ្សាច់ស្អាត» មានគុណភាពខ្ពស់បំផុត។

ការលាងសម្អាតខ្សាច់នេះ ត្រូវចំណាយដើមទុនបន្ថែម និងប្រើប្រាស់ពេលវេលាច្រើនជាងមុន ប៉ុន្តែសម្រាប់ បុរី មេគង្គ លែន គុណភាពសំណង់យូរអង្វែងរបស់អតិថិជន គឺជារឿងដែលមិនអាចកាត់ថ្លៃបាន ដ្បិតតែខ្សាច់ដែលលាងសម្អាតរួច នឹងជួយឱ្យស៊ីម៉ងត៍កាន់តែស្អិត រឹងមាំល្អ បង្កើនកម្លាំងធន់ និងកាត់បន្ថយហានិភ័យនៃការប្រេះស្រាំបានយ៉ាងមានប្រសិទ្ធភាព ហើយក្រុមវិស្វករសវនកម្ម បានត្រួតពិនិត្យយ៉ាងដិតដល់ចំពោះខ្សាច់ដែលនាំចូលមកពីដៃគូផ្គត់ផ្គង់, រាល់ដំណាក់កាលនៃការបន្សុទ្ធ និងការរក្សាខ្សាច់ទុក ដើម្បីធានាថា គ្រប់លំនៅឋានទទួលបានសំណង់ស្តង់ដារដែលផ្តល់នូវសុវត្ថិភាព និងផាសុកភាពសម្រាប់ម្ចាស់ផ្ទះគ្រប់រូប។

បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានដែលពោរពេញដោយបទពិសោធ និងជាក្រុមហ៊ុនឈានមុខគេមួយក្នុងប្រទេសកម្ពុជា ក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១.«ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២.«ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង៣.«មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។

គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចម្បង។ ការផ្ចិតផ្ចង់នៃស្ថាបត្យកម្ម សំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន។ បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: https://t.me/mekongland
ឆាតសួរព័ត៌មាន: https://t.me/MekongLand_Hotline
ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ៖ https://maps.app.goo.gl/B3qNzAGzPNZb21Bk6
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ
ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7


