ស្ថាប័នកងរាជអាវុធហត្ថ នឹងចាត់វិធានការលើមន្រ្តីខ្លួនម្នាក់ដែលបង្ហាញចរិត និងប្រើសម្តីមិនសមរម្យ
S
Sreyleak Yith
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសទទួលស្គាល់ថា បុរសម្នាក់ដែលបង្ហោះវីដេអូបង្ហាញសកម្មភាព និងប្រើសម្តីមិនសមរម្យតាមបណ្តាញសង្គម គឺជាមន្រ្តីកងរាជអាវុធហត្ថពិតមែន

មន្រ្តីកងរាជអាវុធហត្ថដែលបង្ហោះវីដេអូបង្ហាញឥរិយាបថមិនសមរម្យ
មន្រ្តីកងរាជអាវុធហត្ថដែលបង្ហោះវីដេអូបង្ហាញឥរិយាបថមិនសមរម្យ

បុគ្គលរូបនេះ មានឈ្មោះក្នុងបញ្ជីក្របខ័ណ្ឌ ស្ថិតក្រោមការគ្រប់គ្រងរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអាងថា កំពុងបន្តស្រាវជ្រាវ និងចាត់វិធានការឱ្យស្របតាមពាក្យស្លោករបស់ខ្លួន គឺ «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្រ្កាប»។

លោក សៅ សុខា មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស

តាមរយៈវីដេអូ មន្រ្តីកងរាជអាវុធរូបនោះ បានបង្ហាញរថយន្តពណ៌ខ្មៅ និងបានចុចបញ្ជាតាមកម្មវិធីក្នុងទូរសព្ទ ដើម្បីឱ្យសំឡេងរថយន្តរោទ៍ឮខ្លាំងៗ និងហុយផ្សែងតាមបំពង់ស៊ីមាំង។ ក្នុងសកម្មភាពនេះ រូបគេ បានសើចក្អាកក្អាយយ៉ាងសប្បាយ បង្ហាញចរិតអួតក្អេងក្អាង និងនិយាយទៅកាន់អ្នកផ្សេងតាមរយៈវីដេអូនោះថា «អាភ្លើ បើថាអាអូនឯងភ្លើណាស់ ក៏ភ្លើទៅ..»។ ក្រោយវីដេអូនោះ ត្រូវបានបង្ហោះលើបណ្តាញសង្គម មហាជន ក៏នាំគ្នារិះគន់យ៉ាងខ្លាំង ដោយអ្នកខ្លះ លើកទ្បើងថា មិនសក្តិសមជាកងកម្លាំងទាល់តែសោះ ឯអ្នកខ្លះទៀត បានស្នើឱ្យដកចោល មិនគួរទុកមន្រ្តីបែបហ្នឹងទៀតទេ ព្រោះនាំឱ្យខូចឈ្មោះស្ថាប័ន៕ 

កងរាជអាវុធហត្ថគោរពទង់ជាតិ
កងរាជអាវុធហត្ថគោរពទង់ជាតិ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត