កុំចេះតែហ៊ាន! រថយន្ត២គ្រឿងដឹកលើសទម្ងន់ ត្រូវមន្រ្តីជំនាញចាប់ផាកពិន័យអស់ជាង៣១លានរៀល
S
Sreyleak Yith
3 ម៉ោងមុន

ក្រុងក្រចេះ៖ ក្រុមការងារពិសេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានឃាត់រថយន្ត២គ្រឿងដែលដឹកលើសទម្ងន់ នៅលើផ្លូវជាតិលេខ៧ នៅចំណុចក្បែររង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ...។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បានគូសបញ្ជាក់ថា ការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតនេះ ធ្វើទ្បើងដោយ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ ព្រមទាំងមន្រ្តីស្ថានីយកាំពីខេត្តក្រចេះ។ ក្នុងនោះរកឃើញថា រថយន្តចំនួន២គ្រឿងមានបិទឡូហ្គោ TS ដឹកលើសទម្ងន់កំណត់ចំនួន២៤តោន និង៣៣តោន។ ម្ចាស់រថយន្តទាំងពីរ ត្រូវបានវិន័យជាសាច់ប្រាក់ជាង៣១លានរៀល តែយ៉ាងណាមិនមានការរក្សាទុករថយន្តទេ។ គួរជ្រាបថា ពាក់ព័ន្ធនឹងការដឹកលើសទម្ងន់នេះ កន្លងមក ក្រសួងសាធារណការ បានអំពាវនាវដល់អ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ​​​​កុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់។ បើសិនជាដឹកលើសនោះ នាំឱ្យឈានដល់ការផាកពិន័យធ្វើឱ្យខាតបង់ថវិកា និងពេលវេលានាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ។ ​​

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន 
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន 

ក្រសួងបញ្ជាក់ថា ​​​​​​​​ការចូលរួមគោរពច្បាប់ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់ ​​​​​​​​​​​គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីការពារផ្លូវថ្នល់មិនឱ្យខូចខាតមុនអាយុកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវ។ គួរបញ្ជាក់ផងដែរថា ទម្ងន់ដឹកជញ្ជូនអតិបរមា​លើបណ្តាញផ្លូវថ្នល់​ ត្រូវអនុញ្ញាតតាមប្រភេទយានយន្ត ដូចជា​ យានយន្តភ្លៅ ទម្ងន់អនុញ្ញាត ​១៦តោន, យានយន្តភ្លៅ ​ទម្ងន់អនុញ្ញាត​ ២៥តោន, យានយន្តភ្លៅ ទម្ងន់អនុញ្ញាត​ ៣០តោន, យានយន្តសណ្តោងរ៉ឺម៉កមានភ្លៅ ទម្ងន់អនុញ្ញាត​៤០តោន, និងយានយន្តសណ្តោងរ៉ឺម៉ក​មានភ្លៅ​ឡើងទៅ​ ទម្ងន់អនុញ្ញាត ​៤៥តោន៕រាយការណ៍ដោយ៖ សារី ណែត  


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត