ល្អអីយ៉ាងនេះ! មិន​ត្រឹម​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ទេ​ «ផ្លែ​ប៉ោម»​ផ្តល់អត្ថប្រយោជន៍៦យ៉ាងដល់រាងកាយ
S
Sreyleak Yith
មួយថ្ងៃមុន

សុខភាព៖ ផ្លែ​ប៉ោម​ ជាផ្លែឈើមួយ​ដែលមានរសជាតិ​ផ្អែម​ឆ្ងាញ់ មួយវិញទៀត​ ក៏បានផ្តល់នូវគុណប្រយោជន៍ដល់រាងកាយ៦យ៉ាងផងដែរ ដូច្នេះ ក្នុងរបបអាហារប្រចាំថ្ងៃរបស់លោកអ្នក គួរមានផ្លែ​ប៉ោម​កុំខាន...។

អត្ថប្រយោជន៍របស់ផ្លែប៉ោម រួមមាន៖ .សម្រកទម្ងន់​៖ តាម​​ការសិក្សា​មួយ​ បាន​បង្ហាញ​ថា ​​អ្នក​ដែលទទួលទាន​ផ្លែ​ប៉ោម​ មុន​ពេលបរិភោគអាហារ​នឹង​មាន​អារម្មណ៍​ថា​​ឆាប់​ឆ្អែត ​ជាង​អ្នក​ដែល​មិន​បានទទួលទានផ្លែ​ប៉ោម​ទាល់​តែ​សោះ។ ​ ការសិក្សា​ដដែល​បញ្ជាក់​​ថា​ ការបរិភោគ​អាហារ​ជាមួយ​​ផ្លែ​ប៉ោម​ ជួយ​ឱ្យ​​រាងកាយ​​ទទួល​បាន​​កាឡូរី​ ជាមធ្យម​តិច​ជាង​២០០កាឡូរី​ ​បើធៀប​នឹង​អ្នក​ដែល​​មិនបរិភោគផ្លែ​ប៉ោម​​។​ .​សម្រួល​ដល់​ការ​រំលាយ​អាហារ​៖ ​ផ្លែ​ប៉ោម​​​ សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ច្រើន​​​​ ​ជួយ​​ពន្យឺត​​​ដល់​ការ​រំលាយ​អាហារធ្វើ​ឱ្យ​​មាន​អារម្មណ៍​ថា​ ឆ្អែត​ និង​ពន្យឺត​ការ​រំលាយ​គ្លុយកូស ​​ជួយគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​។​ លើសពីនេះ​ ​ជាតិ​សរសៃ ​ក៏​អាច​​សម្រួល​ដល់​ការ​ទល់​លាមក​​ដែរ​។ .ប្រឆាំង​នឹង​ជំងឺ​មហារីក​៖ ផ្លែ​ប៉ោម​ ​ជា​ភ្នាក់ងារ​​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​​​​​ឈាន​មុន​គេ​លំដាប់​ទី​២។​ ការ​បរិភោគផ្លែ​ប៉ោម ​នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​មួយ​ចំនួន​ រួម​មាន​​៖ មហារីក​ពោះវៀន​ធំ មហារីក​សុដន់​ និងមហារីក​​ក្រពេញ​ប្រូស្តាត​​។​   

.បង្កើន​សុខភាព​ខួរ​ក្បាល៖ ការ​សិក្សា​មួយបាន​​លើកទ្បើង​ថា​ សម្រាប់​មនុស្ស​វ័យ​ចំណាស់ ​​ដែល​តែងទទួលទាន​ផ្លែឈើ​ស្រស់​ៗ​ និង​បន្លែ​ជាប្រចាំ អាច​ជួយ​​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​​​បាន​រហូត​ដល់​៣០​ទៅ​៣៥ភាគរយ​​ ហើយ​នៅ​ពេល​ដែលប្រកាន់​ខ្ជាប់​របប​អាហារ​ទាំងនេះ​ កាន់​តែ​យូរ​ មុខងារ​​នៃ​ការ​យល់​ដឹងក៏​កាន់តែ​ប្រសើរ​ឡើង​​ដូច​គ្នា។​ .ការពារ​បេះដូង៖ ផ្លែ​ប៉ោម សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់ ​មាន​គុណ​ប្រយោជន៍ក្នុង​ការ​​ធ្វើ​ឱ្យ​កម្រិត​កូលេស្តេរ៉ូល​​កាន់​តែ​ប្រសើរ​​ជាង​មុន​។​ ​​ អ្នក​​ចូលចិត្តទទួលទានផ្លែ​​ឈើ​ទាំង​មូល​ រួម​ទាំង​ផ្លែ​ប៉ោម ​នោះ​ មាន​ឱកាស​លើស​សម្ពាធ​ឈាម​តិចតួច​។​ ​​​ហើយចំពោះ​ស្ត្រី​ដែល​បរិភោគ​ផ្លែ​ប៉ោម​​ច្រើន​ជាង​៧​ឆ្នាំ ​ ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ​​បាន​រហូត​ដល់​២២ភាគរយ​។ .កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២៖ ផ្លែ​ប៉ោម​​ មាន​អត្ថប្រយោជន៍​ទប់ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែម​​​​។​ ទទួលទាន​ផ្លែ​ប៉ោម​មួយ​ផ្លែ​​​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ​ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ បាន​រហូត​ដល់​ទៅ​២៣ភាគរយ​ ​​​បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​​មិនទទួលទាន​សោះ​៕ អត្ថបទពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត