ចង់ទទួលទានបាយ តែខ្លាចមានហានិភ័យកើតជំងឺទឹកនោមផ្អែម លោកអ្នកអាចសាកវិធី២យ៉ាងនេះ
S
Sreyleak Yith
11 ឧសភា 2026 12:00 PM

សុខភាព៖ បាយ មាន​ជាតិស្ករ​ខ្ពស់​ និងងាយរំលាយ​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើងលឿន។ ការទទួលទានបាយ​ច្រើន​អាច​បណ្ដាល​ឱ្យ​​មាន​ហានិភ័យ ​កើតជំងឺទឹកនោមផ្អែមប្រភេទ២ តែ​បាយ​ជា​អាហារ​ថាមពល​ដែលមិន​អាច​ចោល​បាន ព្រោះ​ការ​ទទួលទាន​បាយ​ធ្វើ​ឱ្យ​នឹង​ពោះ និង​ឆ្អែត​​បាន​យូរ​ មានកម្លាំងធ្វើការងារផ្សេងៗ ប៉ុន្តែយ៉ាងណាកុំបារម្ភ SBM News នឹងប្រាប់ពីវិធីដែលហូបបាយបែបណា កាត់បន្ថយការកើតជំងឺទឹកនោមផ្អែម...  

១.បាយអង្ករសម្រូប៖ អង្ករសម្រូប​មាន​វីតាមីន​ សារធាតុ​រ៉ែ​ និង​ជាតិ​សរសៃ​ច្រើន​ ​។ បាយអង្ករ​សម្រូប​ត្រូវ​បាន​បំបែកទៅជាគ្លុយកូស (ជាតិស្ករក្នុងឈាម) យឺតៗ ព្រោះជាតិសរសៃ​នៅក្នុងអង្ករសម្រូប ​ជួយ​បន្ថយ​ល្បឿន​នៃជាតិស្ករជ្រាបចូលទៅក្នុងចរន្តឈាម។ យោងតាមការសិក្សារបស់ លោកវេជ្ជបណ្ឌិត ជី ស៊ុន (Qi Sun) អ្នកស្រាវជ្រាវផ្នែកអាហារូបត្ថម្ភ បានលើកឡើងថា អ្នកដែលបរិភោគបាយ​ពីអង្ករ​សម្រូប ​យ៉ាងហោចណាស់២ដងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយ​ហានិភ័យ​​​កើតទឹកនោមផ្អែម​ប្រភេទ​២បានដល់១១ភាគរយ។ រីឯអ្នកទទួលទានបាយស៥ដង ឬច្រើនជាង៥ដង ក្នុងមួយសប្តាហ៍ មាន​ហានិភ័យ​ក្នុងការកើតទឹកនោមផ្អែមប្រភេទ២ដល់ទៅ១៧ភាគរយ។

បាយអង្ករសម្រូប
បាយអង្ករសម្រូប

២.បាយលាយសណ្តែក៖ សណ្តែកហោឡាំងតៅ សណ្តែកក្រហម សណ្តែកបាយ ឬសណ្តែកខ្មៅ មានជាតិសរសៃខ្ពស់ និង​មាន​ជាតិម្សៅ ដែលអាចកាត់បន្ថយល្បឿនរំលាយអាហារ និងល្បឿន​បំប្លែង ទៅជាជាតិស្ករក្នុងឈាម។ មួយវិញទៀត ​ សណ្តែក​មានសារធាតុចិញ្ចឹម​សំខាន់ៗ​​ដូចជា ម៉ាញ៉េស្យូម កាល់ស្យូម ប៉ូតាស្យូម ស័ង្កសី ជាតិដែក វីតាមីន B និងសារធាតុ​ដែល​អាចរារាំងសមត្ថភាពរបស់ឈាមក្នុងការស្រូប​យក​ជាតិស្ករ។ បើតាមអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុង​ប្រទេស​កាណាដា បានលើកទ្បើងដែរថា បើចង់កាត់ហានិភ័យការកើតជំងឺទឹកនោមផ្អែម លោកអ្នកនាង អាចទទួលទានបាយលាយជាមួយសណ្តែក ដោយលាយបាយពាក់កណ្តាល និងសណ្តែកពាក់កណ្តាល។ ការហូបបែបនេះ អាចជួយកាត់បន្ថយការហូបបាយបានពាក់កណ្តាល និងជួយមិនឱ្យជាតិស្ករក្នុងឈាមឡើង៕ អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ

បាយលាយសណ្តែក
បាយលាយសណ្តែក
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត