បារាំងបញ្ចេញឫទ្ធានុភាពអាវុ.ធយុទ្ធសាស្ត្រថ្មី អាចហោះទៅកម្ទេចគោលដៅចម្ងាយ១៥០គីឡូម៉ែត្រ
ហៀប ស៊ីថេត
12 ឧសភា 2026 02:04 PM

រដ្ឋធានីប៉ារីស៖ ស្របពេលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពសន្តិសុខដ៏តានតឹង បារាំងបានបោះជំហានទៅមុខយ៉ាងសំខាន់មួយទៀតក្នុងវិស័យការពារជាតិ។ ក្រុមហ៊ុនបច្ចេកវិទ្យាយោធាលំដាប់ពិភពលោក Thales និងក្រុមហ៊ុនអវកាស Ariane Group របស់ប្រទេសបារាំង បានប្រកាសជាផ្លូវការអំពីភាពជោគជ័យនៃការបាញ់សាកល្បងលើកដំបូងនូវប្រព័ន្ធបាញ់រ៉ុក្កែតជំនាន់ថ្មី FLP-t 150...

ប្រព័ន្ធបាញ់រ៉ុក្កែត FLP-t 150 មិនមែនគ្រាន់តែជាអាវុធធម្មតានោះទេ ប៉ុន្តែវាត្រូវបានសិក្សាស្រាវជ្រាវ និងផលិតយ៉ាងហ្មត់ចត់បំផុត។ យោងតាមសេចក្តីថ្លែងការណ៍រួម គ្រាប់រ៉ុក្កែតដែលបាញ់ចេញពីប្រព័ន្ធនេះ មានសមត្ថភាពហោះទៅកម្ទេចគោលដៅក្នុងចម្ងាយលើសពី១៥០គីឡូម៉ែត្រ ដែលផ្តល់លទ្ធភាពឱ្យកងទ័ពបារាំងមានប្រៀបក្នុងការវាយបក និងការពារទឹកដីពីចម្ងាយ។ សេចក្តីថ្លែងការណ៍រួមរបស់ក្រុមហ៊ុន Thales និង Ariane Group បានបញ្ជាក់ថា៖«ការបាញ់សាកល្បងលើកដំបូងនេះ មិនត្រឹមតែបញ្ជាក់ពីភាពត្រឹមត្រូវនៃបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញពីតម្លៃមិនអាចកាត់ថ្លៃបាននៃប្រព័ន្ធការពារជាតិដ៏ពេញលេញមួយនេះ»

ជោគជ័យនេះ កើតឡើងស្របពេលរដ្ឋាភិបាលបារាំងសម្រេចចិត្តចាក់បញ្ចូលថវិកាយ៉ាងសន្ធឹកសន្ធាប់ចំនួន៣៦ពាន់លានអឺរ៉ូ ទៅក្នុងវិស័យការពារជាតិរហូតដល់ឆ្នាំ២០៣០។ បើទោះបីជាប្រទេសមហាអំណាចអឺរ៉ុបមួយនេះ កំពុងប្រឈមនឹងឱនភាពថវិកាក៏ដោយ ប៉ុន្តែបារាំងយល់ថា«សន្តិសុខជាតិត្រូវតែនាំមុនគេ»។ មានកត្តាសំខាន់ៗចំនួន៣ ដែលជំរុញឱ្យបារាំងសម្រុកផលិតអាវុធទំនើបៗ រួមមាន៖ សង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា, សម្ពាធសន្តិសុខតំបន់, និងគោលនយោបាយសហរដ្ឋអាម៉េរិក ក្រោមការបញ្ជាដៃចង្កូតរបស់លោក ដូណាល់ ត្រាំ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត