សេចក្ដីព្រាងច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង
S
Soriya Sou
12 ឧសភា 2026 12:30 PM

រាជធានីភ្នំពេញ៖ រដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃ១២ ខែឧសភាឆ្នាំ២០២៦ បានសម្រេចអនុម័តឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ក្នុងសំឡេងគាំទ្រ១១៤ លើ១១៤។ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាជាតិ ពិភាក្សា និងអនុម័តបន្ត ក្រោយការអនុម័តទាំងស្រុងពីរដ្ឋសភា…។

សូមរំឭកថា​ ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ មកម្ល៉េះ។ ស្របពេលមានជម្លោះជាមួយប្រទេសថៃ លើបូរណភាពទឹកដី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រសួងការពារជាតិ ធ្វើកំណែទម្រង់ និងទំនើបកម្មលើផ្នែកមួយចំនួននៃកងទ័ព ដើម្បីអនុវត្តនៅឆ្នាំ២០២៦។ «ច្បាប់កាតព្វកិច្ចយោធា» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួនរួចហើយ ក្នុងនោះបានកំណត់ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុ១៨ដល់២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែ។ ប៉ុន្តែសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។

ចំពោះការអនុវត្តច្បាប់នេះ សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា នឹងជួយឱ្យកម្ពុជាបង្កើនទាំងបរិមាណ ទាំង​ប្រសិទ្ធភាពក្នុងជួរកងទ័ព ហើយធ្វើឱ្យកម្ពុជាមិនខ្វះកូនទាហាននៅថ្ងៃអនាគត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត