វៀតណាម២ និងខ្មែរ១នាក់ ត្រូវសមត្ថកិច្ចបញ្ចូនទៅតុលាការ ករណីជួញដូរគ្រឿងញៀនជាង១គីឡូក្រាម
S
Sreyleak Yith
10 ឧសភា 2026 02:33 PM

ខេត្ត​ស្វាយរៀង​៖ សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ចូនខ្លួន​ជនសង្ស័យជា ជនជាតិវៀតណាម២នាក់ និងខ្មែរម្នាក់ ដែលជួញដូរគ្រឿងញៀនជាង១គីឡូក្រាម ទៅសាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ចាត់ការតាមនីតិវិធីច្បាប់។ នេះបើតាមការឱ្យដឹងពី ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

នគរបាល បញ្ជាក់ថា កាល​ថ្ងៃ​ទី៦​ ខែឧសភា​​ ឆ្នាំ​២០២៦​ កន្លងទៅ កម្លាំងនគរបាល​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​ បាន​ឃាត់​រថយន្ត​១គ្រឿង​ស៊ីឈ្នួល​ដឹក​គ្រឿងញៀន​បើកបរដោយ​ជន​ជាតិ​ខ្មែរ​ រួចឃាត់ខ្លួន​​យកទៅ​សាក​សួរ​។ តាមរយៈចម្លើយសារភាពពីជនសង្ស័យរូបនេះ សមត្ថកិច្ចបាន​ឈាន​ទៅ​ឃាត់​ខ្លួន​បក្ខ​ពួក​២នាក់ទៀតជាជនជាតិវៀណាម ដែលចាំ​ទទួល​គ្រឿង​ញៀន​។

សមត្ថកិច្ច បានដកហូតវត្ថុ​តាង ដូចជា៖ គ្រឿងញៀន​ជាង​១គីឡូក្រាម រថយន្ត​១គ្រឿង ទូរសព្ទ​៣គ្រឿង​ និង​របស់ប្រើប្រាស់​មួយ​ចំនួន​ទៀត​។ សូមជម្រាបថា កាលពីចុងខែមេសា ឆ្នាំ២០២៦កន្លងទៅ កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន៨០កញ្ចប់ រួចក៏បានកសាងសំណុំរឿងបញ្ចូនទៅតុលាការផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត