អង្គការសុខភាពពិភពលោកប្រកាសថា វីរុសហាន់តា មិនមែនជាការគំរាមកំហែងសកលដូចកូវីដ-១៩ឡើយ
N
Nary Vann
10 ឧសភា 2026 09:32 AM

រាជធានីភ្នំពេញ៖ បណ្ដាប្រទេសនានា បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទប់ស្កាត់វីរុសហាន់តា (Hantavirus) ក្រោយពីវីរុសប្រភេទថ្មីនេះ ទើបនឹងផ្ទុះឡើងក្នុងនាវាទេសចរណ៍ដ៏ប្រណីតមួយ ដែលគ្រោងចូលចតនៅក្បែរកោះ ថេនឺរីហ្វ (Tenerife) ប្រទេសអេស្ប៉ាញ នៅថ្ងៃទី១០ ខែឧសភានេះ។

ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភជាសកល ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេតរ៉ូស​ អេដហាណុម ហ្កេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗថា៖«សូមស្ដាប់ខ្ញុំឱ្យច្បាស់ នេះមិនមែនជាជំងឺកូវីដ-១៩លើកទី២ នោះទេ។ ហានិភ័យសុខភាពសាធារណៈនាពេលបច្ចុប្បន្នពីវីរុសហាន់តា គឺស្ថិតក្នុងកម្រិតទាបនៅឡើយ»។ លោកបានសង្កត់ធ្ងន់ថា លោកចង់ឱ្យសាធារណជនមានភាពស្ងប់ស្ងាត់ និងកុំមានការភ័យស្លន់ស្លោហួសហេតុ។

អ្នកដំណើរនឹងត្រូវដឹកចេញពីនាវានៅកំពង់ផែឧស្សាហកម្ម ហ្ក្រាណាឌីឡា (Granadilla) ដែលស្ថិតនៅឆ្ងាយពីតំបន់ស្នាក់នៅរបស់ប្រជាពលរដ្ឋ។ ពួកគេនឹងត្រូវធ្វើដំណើរក្នុងរថយន្តដែលបិទជិត និងមានការយាមកាមយ៉ាងតឹងរ៉ឹង រហូតដល់ឡើងយន្តហោះត្រឡប់ទៅប្រទេសកំណើតវិញភ្លាមៗ។ អង្គការសុខភាពពិភពលោកបានណែនាំដល់រដ្ឋជាសមាជិក ឱ្យតាមដានសុខភាពអ្នកដំណើរទាំងអស់យ៉ាងសកម្មក្នុងរយៈពេល៤២ថ្ងៃ ចាប់ពីថ្ងៃចុងក្រោយដែលពួកគេបានប៉ះពាល់នឹងវីរុស។ លោក Tedros បានធានាដល់អ្នកស្រុកនៅតំបន់នោះថា ពួកគេនឹងមិនមានការជួបប្រទះ ឬប៉ះពាល់ជាមួយអ្នកដំណើរទាំងនោះឡើយ ដោយសារតែច្រករបៀងសម្រាប់ជម្លៀសត្រូវបានឡោមព័ទ្ធ និងការពារយ៉ាងហ្មត់ចត់បំផុត។

<br />

ទោះបីជាវីរុសហាន់តាធ្លាប់បានសម្លាប់មនុស្សនៅលើនាវានេះក៏ដោយ ប៉ុន្តែតាមបច្ចេកទេសវីរុសនេះមិនងាយឆ្លងតាមខ្យល់ដូចកូវីដ-១៩ឡើយ ដែលជាមូលហេតុធ្វើឱ្យអ្នកជំនាញជឿជាក់ថា ស្ថានការណ៍អាចគ្រប់គ្រងបាន ប្រសិនបើវិធានការចត្តាឡីស័កត្រូវបានអនុវត្តយ៉ាងហ្មត់ចត់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត