លោករដ្ឋមន្រ្តី ស សុខា សុខចិត្តតាមទៅដល់វៀតណាម ដើម្បីសួរសុខទុក្ខអធិការរងស្រុកស្ទឹងត្រង់ដែលកំពុងព្យាបាលរបួ.សធ្ងន់ធ្ងរ ដោយសារក្មេងទំនើងវាយប្រ.ហារ
S
Soriya Sou
2 ខែមុន

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានទៅសួរសុខលោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដល់មន្ទីរពេទ្យប្រទេសវៀតណាម ក្រោយរងរបួសធ្ងន់ធ្ងរក្នុងប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើង ហើយត្រូវក្មេងទំនើងវាយប្រហារ…។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានបង្ហោះរូបភាព៤ សន្លឹកក្នុងពេលចុះសួរសុខទុក្ខ និងបានបញ្ជាក់ថា លោកវរសេនីយ៍ទោ ម៉ាប់ សុផាត កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យប្រទេសវៀតណាម។ ជាមួយគ្នា រដ្ឋមន្រ្តីមហាផ្ទៃ ក៏បាននាំយកថវិកាមួយចំនួនជូនក្រុមគ្រួសាររបស់លោកអធិការរងរូបនេះផងដែរ ដើម្បីជួយសម្រួលដល់ការចំណាយថ្លៃពេទ្យ។ 

លោកឧបនាយករដ្ឋមន្រ្តី ស សុខា ប្រគល់ថវិកាជូនគ្រួសារលោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម។ 
លោកឧបនាយករដ្ឋមន្រ្តី ស សុខា ប្រគល់ថវិកាជូនគ្រួសារលោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម។ 

សូមរំឭកថា លោកអធិការរង ម៉ាប់ សុផាត បានរងរបួសធ្ងន់ធ្ងរក្នុងពេលចុះបង្ក្រាបករណីហិង្សាដោយក្រុមក្មេងស្ទាវវ៉ៃគ្នា កាលពីយប់ថ្ងៃទី២៤ ខែមេសា នៅភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ពេលនោះ ក្មេងស្ទាវម្នាក់ បានយកឧបករណ៍មុខស្រួច ចាក់ត្រូវមុខលោកអធិការរង ម៉ាប់ សុផាត។ ក្រោយកើតហេតុ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានដាក់បទបញ្ជាភ្លាមៗឱ្យអាជ្ញាធរពាក់ព័ន្ធ ស្រាវជ្រាវ និងត្រូវចាប់ខ្លួនជនពាក់ព័ន្ធករណីនេះ ដើម្បីអនុវត្តនីតិវិធីបញ្ជូនទៅតុលាការដោយគ្មានការលើកលែង៕

លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់
លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត