កូនប្រុសលោកស្រី អ៊ុងសាន ស៊ូជី សុំជំនួយពីបារាំង ស្វែងរកទីតាំងម្ដាយ ក្រោយបាត់ដំណឹងសូន្យឈឹង
ហៀប ស៊ីថេត
06 ឧសភា 2026 01:30 PM

រដ្ឋធានីណៃពិដោ៖ កូនប្រុសរបស់អតីតមេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានទម្លាក់ពីតំណែងដោយរដ្ឋប្រហារក្នុងឆ្នាំ២០២១ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) បានទាមទារសុំជំនួយពីប្រទេសបារាំង ក្នុងការស្វែងរកភស្តុតាងដែលបញ្ជាក់ថា ម្ដាយរបស់លោកនៅមានជីវិត បន្ទាប់ពីលោកស្រីត្រូវបានផ្ទេរទៅឃុំខ្លួនក្នុងផ្ទះវិញ ប៉ុន្តែបាត់ដំណឹងឈឹង...។

លោកស្រី អ៊ុងសាន ស៊ូជី 
លោកស្រី អ៊ុងសាន ស៊ូជី 

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានបញ្ជាឱ្យផ្លាស់ប្ដូរទីកន្លែងឃុំខ្លួនម្ចាស់ពានរង្វាន់ណូបែលសន្តិភាពវ័យ ៨០ឆ្នាំរូបនេះពីពន្ធនាគារ ទៅឃុំខ្លួនក្នុងផ្ទះវិញ ខណៈលោកស្រីនៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យ៉ាងណា កូនប្រុសរបស់លោកស្រី គឺ លោក គីម អេរីស (Kim Aris) បានអះអាងថា គិតមកទល់ពេលនេះ លោកនៅតែមិនទាន់ទទួលបានដំណឹងអ្វីពីម្ដាយរបស់លោកនៅឡើយទេ។

លោក គីម អេរីស និងលោកស្រី អ៊ុងសាន ស៊ូជី 
លោក គីម អេរីស និងលោកស្រី អ៊ុងសាន ស៊ូជី 

នៅក្នុងលិខិតផ្ញើជូនប្រធានាធិបតីបារាំង លោក អេរីស បានសរសេរថា៖«ខ្ញុំសូមអង្វរឱ្យប្រទេសបារាំងចូលរួមជាមួយការអំពាវនាវរបស់ខ្ញុំ ដើម្បីឱ្យយើងអាចទទួលបានភស្តុតាងបញ្ជាក់ពីជីវិតដោយឯករាជ្យ និងដើម្បីឱ្យសិទ្ធិជាមូលដ្ឋានរបស់លោកស្រី(ម្តាយ)ត្រូវបានធានា រួមមានទាំងការថែទាំវេជ្ជសាស្ត្រសមស្រប ការជួបជាមួយមេធាវី និងការជួបជុំគ្រួសារ»។ គួរបញ្ជាក់ថា លោក គីម អេរីស បានប្រគល់លិខិតស្នើសុំនេះទៅឱ្យរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-ណូអែល បារ៉ូត (Jean-Noel Barrot) នៅក្នុងជំនួបមួយកាលពីថ្ងៃអង្គារទី៥ ខែឧសភាកន្លងទៅ នេះបើយោងតាមការអះអាងមេធាវីរបស់លោកស្រី ស៊ូជី លោក ហ្វ្រង់ស្វ័រ ស៊ីមឺរ៉េ (Francois Zimeray)​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត