រថយន្តដែល​សមត្ថកិច្ចបង្ក្រាបពីករណី​«ឆបោកតាមអនឡាញ»នឹងត្រូវប្រគល់ដល់ម្ចាស់ដើមវិញ
អុន សម្ផស្ស
05 ឧសភា 2026 12:30 PM

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យមន្ត្រីពាក់ព័ន្ធប្រគល់រថយន្តដែលបង្ក្រាបបានពីករណី«ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ទៅឱ្យម្ចាស់ដើមវិញប្រសិនបើភាគីម្ចាស់រថយន្តមានឯកសារជួលគ្រប់គ្រាន់។ នេះបើតាមការផ្សាយលើគណនីហ្វេសប៊ុក លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។

លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យលោកឧបនាយករដ្ឋមន្ត្រី ស សុខា

លោក រ៉េន រតនៈ បញ្ជាក់ថា ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៤ឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំក្រុមប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ថា៖«ក្នុងករណីប្រជាពលរដ្ឋខ្មែរបានជួលរថយន្តឱ្យ ជនបរទេស ហើយជនបរទេស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើស ដោយមានទាំងរថយន្តជួលនោះផង គឺសមត្ថកិច្ចយើង ត្រូវរៀបចំបែបបទប្រគល់រថយន្តនោះ ឱ្យទៅម្ចាស់រថយន្តវិញ ក្នុងករណីមានឯកសារជួល និងឯកសារកម្មសិទ្ធិរថយន្តច្បាស់លាស់ ស្របតាមច្បាប់»។ ជាមួយគ្នា លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ដែរថា ដាច់ខាតមិនត្រូវឱ្យមានការគាបសង្កត់ទាមទារប្រាក់ជាថ្នូរនឹងការបំពេញបែបបទប្រគល់រថយន្តជូនទៅប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តឡើយ។ 

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

គួរជ្រាបថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យកងកម្លាំងគ្រប់លំដាប់ថ្នាក់ បន្តបង្ក្រាបដោយគ្មានការលើកលែង ហើយកុំបង្អង់ដៃ។ ក្នុងនោះតាម របាយការណ៍របស់លេខាធិការដ្ឋានៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ត្រឹមរយៈពេល៩ខែចុងក្រោយ គឺចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាង២៥០ករណី និងបានកសាងសំណុំរឿងបញ្ចូនទៅតុលាការជាង៨០ករណី៕

ក្នុងកិច្ចប្រជុំក្រុមប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថ្ងៃទី៤ឧសភា ឆ្នាំ២០២៦។

កាបង្ក្រាបបទល្មើស​ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តបន្ទាយមានជ័យ។(រូបភាពឯកសារ)

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត