ថៃសម្រុកបណ្ដុះបណ្ដាលក្រុមបញ្ជាដ្រូនពិឃា.ត ត្រៀមសង្គ្រា.មសម័យទំនើប
ហៀប ស៊ីថេត
5 ម៉ោងមុន

រាជធានីបាងកក៖ ស្របពេលស្ថានភាពព្រំដែននៅតែតានតឹង យោធាថៃបានបង្ហាញចរិតឈ្លានពានរបស់ខ្លួន តាមរយៈការសម្រុកបណ្ដុះបណ្ដាលក្រុមអ្នកបញ្ជាដ្រូនវាយប្រហារ ដើម្បីពង្រឹងសមត្ថភាពយោធា ក្រោមលេសត្រៀមលក្ខណៈសម្រាប់សង្គ្រាមសម័យទំនើប។

កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅឯបន្ទាយយោធាក្នុងខេត្តតាក មេបញ្ជាការកងកម្លាំងនរេសួន(Naresuan)របស់ថៃ លោក ប្រាសាន ហេនប្រាសឺត (Prasan Henprasert) បានបើកវគ្គបណ្ដុះបណ្ដាលក្រុមអ្នកបញ្ជាដ្រូនវាយប្រហារទម្លាក់គ្រាប់បែកកម្រិតយុទ្ធសាស្ត្រជំនាន់ទី១២។ យ៉ាងណា ការបង្កើតក្រុមដ្រូនពិឃាតនេះ ត្រូវបានគេមើលឃើញថា ជាការពង្រីកឃ្លាំងសព្វាវុធវាយប្រហារពីចម្ងាយ ដែលអាចបង្កហានិភ័យដល់សន្តិសុខនៃប្រទេសជិតខាង។ មន្ត្រីយោធាថៃរូបនេះ បានលើកឡើងជាចំហថា ការបណ្ដុះបណ្ដាលនេះ ត្រូវបានដកស្រង់ចេញពីមេរៀនសមរភូមិភាគខាងកើតពិតៗ (ដែលភាគីថៃ ចង់សំដៅលើសង្គ្រាមជាមួយកម្ពុជា) ដើម្បីបង្កើនសមត្ថភាពឱ្យក្រុមដ្រូនទាំងនេះអាចវាយប្រហារចំគោលដៅក្នុងស្ថានភាពស្មុគស្មាញ ករណីសង្គ្រាមផ្ទុះឡើងម្ដងទៀត។

ចំណុចនេះ បញ្ជាក់យ៉ាងច្បាស់ថា ថៃកំពុងផ្ដោតលើការវាយប្រហារតាមអាកាស ដោយប្រើដ្រូនពិឃាត ដែលជាអាវុធងាយស្រួលក្នុងការរំលោភបំពានឈ្លានពានអធិបតេយ្យភាពប្រទេសជិតខាង។ ជុំវិញការបង្កើនសមត្ថភាពដ្រូនវាយប្រហារទម្លាក់គ្រាប់បែកនេះ មានមតិជាច្រើនចោទសួរថា តើយោធាថៃ កំពុងបង្កើនសមត្ថភាពការការពារខ្លួន ឬក៏ជាការត្រៀមលក្ខណៈដើម្បីឈ្លានពានប្រទេសជិតខាង?

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត