ឈ្លោះគ្នា ក្រោយមក ស្វាមីក៏ទាញកាំបិ.តចា.ក់ភរិយាស្លា.ប់ក្នុងថ្លុ.កឈា.មភ្លាមៗ
ហាក់ អ៊ីឌី
6 ម៉ោងមុន

ខេត្តកណ្ដាល៖ ស្ត្រីម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវស្វាមីយកកាំបិតចាក់សម្លាប់ទាំងកំរោល ស្ថិតនៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល....។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ជនល្មើសម្នាក់ ឈ្មោះ សោម សិទ្ធិ អាយុ៣១ឆ្នាំ ត្រូវនគរបាលចាប់ខ្លួនក្រោយធ្វើសកម្មភាពយកកាំបិតចាក់ប្រពន្ធឈ្មោះ ផែន គន្ធា អាយុ២៦ឆ្នាំ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ។ ជនល្មើស សារភាពថា ដំបូងឡើយ ខ្លួនបានផឹកស្រាស្រវឹង ហើយបានឈ្លោះប្រកែកជាមួយប្រពន្ធនៅក្នុងផ្ទះ មុននឹងបន្តជម្លោះខាងក្រៅ។

ក្នុងអំឡុងពេលនោះ បុរសជាប្តី បានយកកាំបិតបកគល់ខ្ទឹម ទៅចាក់ប្រពន្ធមួយកាំបិតត្រូវចំក្លៀក បណ្ដាលឱ្យរបួសធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត។ បច្ចុប្បន្ន ជនល្មើសត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត