នាយករដ្ឋមន្ត្រីជប៉ុន ទៅជួបមេដឹកនាំវៀតណាម ដើម្បីពិភាក្សាគ្នាអំពីពាណិជ្ជកម្ម ថាមពល និងបច្ចេកវិទ្យា...
ហៀប ស៊ីថេត
3 ម៉ោងមុន

រដ្ឋធានីហាណូយ៖ លោកស្រី សាណាអេ តាកាអ៊ីឈី (Sanae Takaichi) នាយករដ្ឋមន្ត្រីជប៉ុន បានហោះទៅដល់រដ្ឋធានីហាណូយ ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំកំពូលៗរបស់វៀតណាម នៅថ្ងៃសៅរ៍ទី២ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពទ្វេភាគី ចំពេលមានការធ្លាក់ចុះនៃរំហូរវិនិយោគពីជប៉ុនទៅកាន់ប្រទេសវៀតណាម។

លោកស្រី សាណា តាកៃឈី 
លោកស្រី សាណា តាកៃឈី 

នេះ ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់វៀតណាម ចាប់តាំងពីលោកស្រី សាណាអេ តាកាអ៊ីឈី ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុន កាលពីខែតុលាឆ្នាំ២០២៥។ លោកស្រី នឹងជួបពិភាក្សាជាមួយលោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្ដ និងជាប្រធានរដ្ឋវៀតណាម រួមទាំងលោក ឡេ មិញហុង (Le Minh Hung) ជានាយករដ្ឋមន្ត្រីផងដែរ។ កិច្ចពិភាក្សានឹងផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការសន្តិសុខថាមពល ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា។ ក្រៅពីនេះ លោកស្រី ក៏នឹងថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យមួយក្នុងរដ្ឋធានីហាណូយ ស្តីពីចក្ខុវិស័យ«ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ»

មែនទែនទៅ ជប៉ុនគឺជាម្ចាស់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ឬ ODA) ដ៏ធំបំផុតរបស់វៀតណាម និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីលើសពី៥០ពាន់លានដុល្លារកាលពីឆ្នាំ២០២៥។ គួរបញ្ជាក់ថា ប្រទេសទាំង២ មានកង្វល់រួមគ្នាមួយ ជុំវិញការទាមទារដែនទឹករបស់ចិននៅសមុទ្ទចិនខាងកើត និងសមុទ្ទចិនខាងត្បូង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត