ដោយសារចង្អៀតណែន អ្នកជាប់ឃុំក្មេងៗ១៦១នាក់ ត្រូវផ្ទេរចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ ទៅខេត្តកណ្ដាល
ហាក់ អ៊ីឌី
មួយម៉ោងមុន

កំពង់ស្ពឺ៖ ដោយសារតែភាពចង្អៀតណែនណាន់តាន់តាប់ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ មន្ត្រីនគរបាលជំនាញ សម្រេចផ្ទេរជនជាប់ឃុំ១៦១នាក់ សុទ្ធតែជាអនីតិជន (អាយុក្រោម១៨ឆ្នាំ) ទៅបន្តឃុំនៅពន្ធនាគារខេត្តកណ្តាលវិញ។ នេះបើតាមការផ្សាយរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦...។

លោក ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្ន ជនជាប់ឃុំមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយគិតមកពេលនេះ ជនជាប់ឃុំបានកើនរហូតដល់ជាង ៣០០០នាក់ (ស្ត្រីជិត២០០នាក់) និងក្មេងតាមម្តាយជាង១០នាក់។ ក្នុងចំណោមជនជាប់ឃុំទាំងនេះ ភាគច្រើន ជាអ្នកពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងជាក្មេងទំនើង ដែលមានរហូតដល់ជាង២០០០នាក់។ ដើម្បីកាត់បន្ថយភាពចង្អៀតណែន អគ្គនាយកដ្ឋានពន្ធនាគារ ក៏រៀបចំផ្ទេរជនជាប់ឃុំជាច្រើនលើក ចេញពីខេត្តកំពង់ស្ពឺ ទៅដាក់នៅតាមពន្ធនាគារខេត្តផ្សេងៗ៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត