អាវុធហត្ថភ្នំពេញចាប់មនុស្ស៥៣នាក់ ក្នុងហាង «មហាមេឃ» សង្ស័យលួចបង្កប់សេវាកម្មផ្លូវភេទ

រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សប្រុសស្រី៥៣នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងភោជនីយដ្ឋាន «មហាមេឃ» តាមបណ្ដោយផ្លូវលេខ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦...។

ការឆ្មក់បង្ក្រាបនេះ ធ្វើឡើងក្រោយទទួលបានព័ត៌មាន និងសេចក្ដីរាយការណ៍ថា ទីតាំងខាងលើលួចបង្កប់សេវាបម្រើផ្លូវភេទ។ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវជាច្រើនថ្ងៃ និងកំណត់បានយ៉ាងច្បាស់ រហូតឈានដល់ការចាប់ខ្លួនមនុស្សប្រុសស្រី ទាំង៥៣នាក់ (ស្រី៣៩នាក់ ប្រុស១៤នាក់) ដែលត្រូវសង្ស័យជាប់ពាក់ព័ន្ធក្នុងអំពើជួញដូរមនុស្ស និងអនីតិជន (អាយុក្រោម១៨ឆ្នាំ)។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់នោះ ត្រូវបាននាំខ្លួនទៅបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរ និងបន្តនីតិវិធីច្បាប់៕






អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


