អាម៉េរិកគ្រោងទិញយន្តហោះស៊ើបការណ៍ចំនួន៥គ្រឿងបន្ថែម ចំពេលមានវិបត្តិស.ង្គ្រា.មនៅមជ្ឈិមបូព៌ានៅបន្ត
ហៀប ស៊ីថេត
2 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ កងទ័ពអាកាសសហរដ្ឋអាម៉េរិក បានប្រកាសពីផែនការបញ្ជាទិញយន្តហោះស៊ើបការណ៍ប្រភេទ Boeing E-7A Wedgetail ចំនួន៥គ្រឿងបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពតាមដាន និងបញ្ជាការលើអាកាស។

ក្រៅពីយន្តហោះគំរូ២គ្រឿងដែលបានដាក់ការកុម្ម៉ង់កាលពីពេលកន្លងទៅ កងទ័ពអាកាសអាម៉េរិក នឹងទិញ៥គ្រឿងទៀតសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ និងផលិតកម្ម។ យន្តហោះ E-7A នេះ ត្រូវបានផលិតឡើងដោយកែច្នៃចេញពីតួខ្លួនយន្តហោះស៊ីវិល Boeing 737 ដែលគេនិយមជិះទូទៅ ប៉ុន្តែបំពាក់ដោយរ៉ាដានិងប្រព័ន្ធស៊ើបការណ៍ទំនើបបំផុត។ យន្តហោះទាំងនេះនឹងត្រូវយកទៅប្រើប្រាស់ជំនួសហ្វូងយន្តហោះស៊ើបការណ៍ចាស់ៗ AWACS តាំងពីសម័យសង្គ្រាមត្រជាក់ ដែលមានសភាពទ្រុឌទ្រោម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត