បរិភោគក្រុមអាហារទាំង៣ពណ៌នេះ រាយកាយទទួលបានអត្ថប្រយោជន៍ច្រើននឹកស្មានមិនដល់
S
Sreyleak Yith
2 ម៉ោងមុន

សុខភាព៖ ​ក្រុម​អាហារពណ៌​បៃតង ពណ៌​លឿង និងពណ៌​ក្រហម មានគុណប្រយោជន៍ច្រើនណាស់ចំពោះរាងកាយ។ តស់! មកដឹងពីប្រភេទអាហារ ដែលស្ថិតនៅក្នុងក្រុមទាំង៣នេះ…។

. ក្រុម​អាហារ​ពណ៌​​ក្រហម ជួយ​ឱ្យរាងកាយ​លូតលាស់ ទ្រទ្រង់ ថែរក្សា ជួសជុល​ជាលិកា​របស់​រាងកាយ ​ជួយ​បង្កើត​សាច់ដុំ ឈាម និង​ឆ្អឹង។ អាហារ​ក្រុម​ពណ៌​ក្រហម មាន​ដូចជា៖ សាច់គោ ជ្រូក មាន់ ថ្លើម មឹក បង្កង បង្គា កំពឹស ក្តាមខ្យង កង្កែប ត្រីងៀត ត្រីឆ្អើរ ស៊ុត សាច់ក្រក តៅហ៊ូ ទឹកសណ្តែក សណ្តែកសៀង សណ្តែកបាយ សណ្តែកដី

. ក្រុម​អាហារ​ពណ៌​បៃតង ការពារ​រាងកាយ មាន​តួនាទី​ពង្រឹង​មុខងារ​របស់​រាងកាយ និង​ការពារ​រាងកាយ​ទប់​ទល់​ជំងឺ និង​ការ​បង្ក​រោគ​ផ្សេងៗ។ អាហារ​ក្រុម​ពណ៌​បៃតង មានដូចជា៖  ល្ពៅ ប៉េងប៉ោះ ការ៉ុត ក្រូច ល្មុត សណ្តែកកួរ ស្ពៃក្តោប ឪឡឹក ត្របែក ននោង ត្រឡាច ត្រយូងចេក ខ្នុរ ចេក ត្រសក់ ត្រប់ ល្ហុង ម្នាស់ ត្រកួន ស្លឹកម្រុំ ស្លឹកបាស ត្រួយល្ពៅ។ល។

. ក្រុម​អាហា​រពណ៌​លឿង ផ្តល់​​កម្លាំង​សម្រាប់​ធ្វើ​សកម្មភាព។ អាហារ​ទាំង​នោះ ​រួមមាន៖ បាយ មី មីសួរ គុយទាវ អំបុក ពោត នំ ស្ករ ដំឡូងបារាំង ត្រាវ ដំបូងជ្វា ដំឡូងឈើ ប៉ិកួៈ អំពៅ ទឹកឃ្មុំ ប្រេងឆា ខ្លាញ់ ខ្ទិះដូង អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត