លើសពីមានរសជាតិផ្អែមឆ្ងាញ់ «ផ្លែមៀន» ផ្តល់គុណប្រយោជន៍៤យ៉ាងថែមទៀត
S
Sreyleak Yith
29 មេសា 2026 01:00 AM

អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ

សុខភាព៖ ផ្លែមៀន ជាផ្លែឈើមួយដែលមានរសជាតិផ្អែម និងសម្បូរជាតិទឹក ពិសេសមានសារធាតុចិញ្ចឹមជាច្រើន។ ចំពោះអត្ថប្រយោជន៍ ដែលបានមកពីការទទួលទានផ្លែមៀន មានដូចខាងក្រោម...។

១. ជំនួយថាមពល៖ ផ្លែមៀនជាផ្លែឈើមួយប្រភេទ មានកម្រិតកាឡូរីខ្ពស់ ជាតិស្ករច្រើន ដែលអាចជួយបង្កើនថាមពល។ ក្នុងផ្លែមៀន១០០ក្រាម មានជាតិស្ករដល់ទៅ៦៥ក្រាម។ ២.បង្កើនការចងចាំ៖ ផ្លែមៀន អាចធ្វើឱ្យខួរក្បាលដំណើរការ និងចងចាំបានល្អប្រសើរ។ លើសបីនេះ ការសិក្សាបានបង្ហាញថា ផ្លែមៀន ក៏ជួយកាត់បន្ថយជំងឺភ្លេចភ្លាំងតាមវ័យដែរ។ 

៣.ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ក្នុងផ្លែមៀន មានវីតាមីន C ដែលអាចធ្វើការបានល្អជួយពង្រឹងទៅដល់ប្រព័ន្ធ ។ មៀន១០០ក្រាម មានផ្ទុកវីតាមីន C ចំនួន៤០ភាគរយ។ មួយវិញទៀត មៀន មានជាតិសរសៃជួយបង្កើនភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំ។ ៤.ប្រឆាំងការលាក៖ ផ្លែមៀន អាចប្រឆាំងទៅនឹងការរលាកដោយអុកស៊ីតកម្ម និងអាចកាត់បន្ថយពីជំងឹមហារីក ពិសេសអ្នកដែលមានហានិភ័យប្រឈមនឹងជំងឺមហារីកសុដន់ និងក្រពេញប្រូស្ដាត ព្រោះផ្លែមៀន មានផ្ទុកអាស៊ីត អែលទ្បាជីក អេភិខេតថឹឃិន (Ellagic Epicatechin) និងហ្កាលីក (Gallic)


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត