នារីៗគួរទទួលទានអាហារទាំង៦ប្រភេទនេះ ដើម្បីបំប៉ន​ស្បែកឱ្យមានសុខភាពល្អ និង​ក្មេង​ជាង​វ័យ
S
Sreyleak Yith
24 មេសា 2026 01:00 AM

សុខភាព៖ ចង់បានស្បែកស្រស់ភ្លឺថ្លា និង​ក្មេង​ជាង​វ័យ ការថែទាំស្បែកខាងក្រៅមិនគ្រប់គ្រាន់ទេ គឺត្រូវការថែទំាពីខាងក្នុងរាងកាយដែរ។ ចំពោះរឿងនេះ លោកអ្នកកុំបារម្ភ ការថែទាំពីខាងក្នុង គ្រាន់តែទទួលទានអាហារទាំង៦ប្រភេទ ដែល SBM News បានរៀបរាប់ដូចខាងក្រោម នោះលោកអ្នកនាងនឹងទទួលបានស្បែកភ្លឺថ្លាមិនខាន…។

១.ការ៉ុត៖ ការ៉ុត​ ជា​បន្លែ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅ​ដោយ​បេតាការ៉ូទីន ​ដើរ​តួ​ជាសារធាតុប្រឆាំងអុកស៊ីតកម្ម​នៅ​ក្នុង​ខ្លួន ​ហើយ​អាច​បង្កើត​ជា​វីតាមីន ​ A ​ ជួយ​ជួស​ជុល ​ និង​ថែរក្សា​ស្បែក​ឱ្យ​មាន​សុខភាព​ល្អ។ .ផ្លែ​គីវីមិនមែនមានតែ​ផ្លែ​ក្រូចទ្បើយ​ដែល​ជា​ប្រភពនៃ​វីតាមីន C ជាក់ស្តែង ​ផ្លែ​គីវី​ ​ក៏​មាន​វីតាមីនមួយ​នេះដែរ។ វីតាមីន​ C ជួយ​បង្កើត​ឱ្យ​មាន​ប្រូតេអ៊ីន ខូឡាជែន​ ដែល​ជួយ​ផ្ដល់​ឱ្យ​ស្បែក​នូវ​ភាព​ក្មេង​ជាង​វ័យ រក្សា​ជាតិ​ទឹក​ និង​ការពារ​ពី​ភាព​ជ្រីវ​ជ្រួញ​។

៣.គ្រាប់​រុក្ខជាតិ៖ គ្រាប់​រុក្ខជាតិ​ អាច​ផ្ដល់​ផល​ប្រយោជន៍​ចំពោះ​សុខភាព​ស្បែក​ ព្រោះ​វា​មាន​សារធាតុ​ខ្លាញ់​ជួយ​ចិញ្ចឹម​​ស្បែក​។ តួយ៉ាង គ្រាប់ស្វាយចន្ទី ឬ​​គ្រាប់វ៉លណាត់ ​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន E ​​ប្រឆាំង​នឹង​អុកស៊ីតកម្ម ប្រឆាំង​ការ​ខូចខាត​រ៉ាឌីកាល់​ និង​ប្រឆាំង​ពី​ភាព​ចាស់។ ៤.ផ្លែ​ប័រ៖ ផ្លែ​ប័រ ​សម្បូរ​ទៅ​ដោយ​សារធាតុ​ខ្លាញ់​សំខាន់ៗ ដែល​រាងកាយត្រូវ​ការ​ ដើម្បី​ចិញ្ចឹម​ស្បែក​ ​សក់​ និង​​ជា​ប្រភព​នៃ​វីតាមីន​ E អាច​​ជួយ​ការពារ​ស្បែក​ពី​ភាព​ចាស់ ​ និង​ការ​ខូច​ខាត​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ។

៥.ត្រី​សាល់ម៉ុន៖ ត្រីសាល់ម៉ុន​ សម្បូរ​ទៅ​ដោយ​អាស៊ីដខ្លាញ់​អូមេហ្គា៣ ​ជួយ​កាត់​បន្ថយ​ការ​រលាក ​និង​ផ្ដល់​សារ​ធាតុ​ចិញ្ចឹម​ចាំ​បាច់​ដល់​ស្បែក។ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​លោកអ្នកគួរទទួលទាន ​យ៉ាង​តិច​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍។ ៦.តែបៃតង៖ តែ​ប្រភេទនីមួយៗ​​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខុសៗ​គ្នា​ ប៉ុន្តែ​មាន​ឥទ្ធិពល​សម្រាប់​ប្រឆាំង​នឹង​ភាព​ចាស់ដូចគ្នា​។ បើនិយាយពីតែបៃតង ​អាច​ជួយ​ធ្វើ​ឱ្យ​កោសិកា​ស្បែក​​លូត​លាស់​ឡើង​វិញ៕ អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត