ជនជាតិចិន៣នាក់ត្រូវចាប់ខ្លួន ក្រោយធ្វើសកម្មភាពបង្ខាំងមនុស្ស និងជំរិតទាប្រាក់ពីនារីភេទទី៣
ហាក់ អ៊ីឌី
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ជនល្មើស៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាពបង្ខាំងមនុស្ស និងជំរិតទាប្រាក់ពីនារីភេទទី៣ម្នាក់ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ...។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដំបូងឡើយក្រុមជនល្មើសបានឆាតរកសេវាកម្មផ្លូវភេទ លុះពេលមកដល់ ស្រាប់តែពួកគេប្រើហិង្សាលើជនរងគ្រោះ ព្រមទាំងចាប់មនុស្សបង្ខាំង និងជំរិតទារប្រាក់ ចំនួន៨០០ដុល្លារ រួចរត់គេចខ្លួនចេញពីចំណុចកើតហេតុតែម្ដង។ យ៉ាងណា ក្រោយទទួលបានដំណឹងនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនអ្នកពាក់ព័ន្ធសរុប៣នាក់រួមមាន៖ ១.ឈ្មោះ ជិន ឡាងស៊ូ (Chen lang shu), ០២.ឈ្មោះ ហ្សៅ ហ្សុង (Xiao Xiong), ០៣.ឈ្មោះ ហាន លីង (Han Ling) ខណៈពួកគេទាំង៣នាក់សុទ្ធសឹងជាជនជាតិចិន។ 

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 

ជាមួយគ្នា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានអំពាវនាវដល់អ្នកដែលជួបរឿងបែបនេះ ឱ្យមកដាក់ពាក្យបណ្ដឹងនៅការិយាល័យនគរបាលព្រហ្មទណ្ឌ ដើម្បីដាក់បន្ទុកលើជនសង្យ័យបន្ថែម ព្រោះថា សមត្ថកិច្ចជំនាញបានរកឃើញរូបភាពស្ត្រីរងគ្រោះជាច្រើននាក់ផ្សេងទៀតផងដែរ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត