ដូចទមិឡចូល! យោធាថៃ បំផ្ទុះអាវុ.ធ ពេលយោធាបរទេសប្រចាំកម្ពុជា ចុះទៅត្រួតពិនិត្យតាមព្រំដែន
S
Sreyleak Yith
2 ម៉ោងមុន

ក្រុងសំរោង៖ ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា នៅថ្ងៃពុធទី២៩ ខែមេសា ឆ្នាំ២០២៦នេះ បានចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ក្នុងពេលនោះ ស្រាប់តែយោធាថៃដែលមានចរិតឈ្លានពាន និងប្រៀបដូចជាទមិឡ​ចូល បានបំផ្ទុះអាវុធដល់ទៅ៥លើក សរុបចំនួន៩គ្រាប់។ ក្រសួងការពារជាតិកម្ពុជា បានប្រកាសដំណឹងអំពីការផ្ទុះអាវុធនេះ តាមរយៈទំព័រហ្វេសប៊ុក

រូបភាពឯកសារ៖ កម្លាំងថៃ ឈរជើងក្នុងទីតាំងស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា។ 
រូបភាពឯកសារ៖ កម្លាំងថៃ ឈរជើងក្នុងទីតាំងស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា។ 

ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស(MACPP) ចុះទៅសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។ មុនពេលចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស និងក្រុមលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤ កម្ពុជាបានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់ក្រុមលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)នៃកងទ័ពភូមិភាគទី២ថៃ រួចរាល់ហើយដែរ។

មន្រ្តីកម្ពុជា សម្របសម្រួលមន្រ្តីយោធាបរទេស ចុះត្រួតពិនិត្យមើលតាមព្រំដែន។
មន្រ្តីកម្ពុជា សម្របសម្រួលមន្រ្តីយោធាបរទេស ចុះត្រួតពិនិត្យមើលតាមព្រំដែន។

ក្រសួងការពារជាតិកម្ពុជា ប្រកាសយ៉ាងដូច្នេះថា៖«ជាការគួរឱ្យសោកស្ដាយបំផុត ក្នុងអំឡុងពេលកំពុងសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែង ក៏មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន៥លើក ចន្លោះពីម៉ោង១០:៣៥នាទីព្រឹក ដល់ម៉ោង១១:០៩នាទី ដោយយោធាថៃបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន៩គ្រាប់»។ ក្រសួងការពារជាតិកម្ពុជា បន្ថែមថា ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់៕

រូបភាពឯកសារ៖ កម្លាំងថៃ ចូលមកក្នុងទីតាំងស្ថិតក្នុងទឹកដីកម្ពុជា។ 
រូបភាពឯកសារ៖ កម្លាំងថៃ ចូលមកក្នុងទីតាំងស្ថិតក្នុងទឹកដីកម្ពុជា។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត