ជម្លោះក្នុងគ្រួសារ បុរសជាស្វាមីចា.ក់.ស.ម្លា.ប់ប្រពន្ធ រួចប.ញ្ច.ប់.ជី.វិ.តតាមក្រោយនៅស្រុកកៀនស្វាយ

ក្រុងតាខ្មៅ៖ ស្ត្រីម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមក្រោមស្នាដៃស្វាមីរបស់ខ្លួន ខណៈឃាតកជាស្វាមីបានបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ បង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ស្ថិតនៅភូមិរន្ទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល...។

ប្រភពព័ត៌មានបឋមពីប្រជាពលរដ្ឋបានឱ្យដឹងថា ដំបូងភាគីជាប្ដីត្រូវបានសង្ស័យថា បានប្រើអំពើហិង្សាលើភាគីប្រពន្ធ មុនពេលបង្កឱ្យមានការបាត់បង់ជីវិតទាំងសងខាង ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនៅក្បែរនោះ រាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកធ្វើការត្រួតពិនិត្យ និងសាកសួរព័ត៌មានបន្ថែម។ ទោះជាយ៉ាងណា ហេតុការណ៍ដ៏រន្ធត់នេះ បានបន្សល់ទុកកូនតូចៗចំនួន៣នាក់ឱ្យរស់នៅក្នុងស្ថានភាពកំព្រាផងដែរ។ រីឯសពទាំងជនរងគ្រោះ និងជនល្មើស បន្ទាប់ពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច ក៏បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


