ជនល្មើសម្នាក់មានថ្នាំញៀនជិត១០០កញ្ចប់ ត្រូវប៉ូលិសស្រុកស្វាយជ្រំចាប់បញ្ជូនទៅតុលាការ
ហាក់ អ៊ីឌី
3 ម៉ោងមុន

ខេត្តស្វាយរៀង៖ បុរសម្នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀន ក្នុងភូមិសាស្ត្រនៅឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ។ នេះបើតាមការផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ...។

ការបង្រ្កាបនេះ ប្រព្រឹត្តទៅក្រោមការសម្របសម្រួលនីតិវិធីផ្នែកច្បាប់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង។ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានចាត់កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការនគរបាលស្រុកស្វាយជ្រំបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនល្មើស ឈ្មោះ តែម ស្រស់ ព្រមទាំងដកហូតម្សៅក្រាមពណ៌សថ្លា៨០កញ្ចប់ផងដែរ។ បច្ចុប្បន្ន ជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ជាធរមាន៕ 

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត