ក្រសួងមហាផ្ទៃកម្ពុជា ជួបតំណាងសាកលវិទ្យាល័យចិន ពិភាក្សាគម្រោងបង្កើត Software បំពាក់លើ«ដ្រូន»
អុន សម្ផស្ស
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា និងភាគីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានជួបជជែកផ្ទាល់មុខជាមួយតំណាងមកពីសាកលវិទ្យាល័យបច្ចេកវិទ្យាវិជ្ជាជីវៈ ណាននីង របស់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាលើ «កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាឌីជីថល»...។

ភាគីកម្ពុជាដឹកនាំដោយ លោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចំណែកភាគីចិន មានតំណាងមកពីសាកលវិទ្យាល័យបច្ចេកវិទ្យាវិជ្ជាជីវៈណាននីង។ តាមលោករដ្ឋលេខាធិការ កិច្ចប្រជុំមានគោលបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យាវិជ្ជាជីវៈណាននីង ក្នុងការបណ្ដុះបណ្ដាលជំនាញ AI និងអាកាសយាន្តគ្មានមនុស្សបើក(ដ្រូន)។ ទន្ទឹមគ្នា ក៏ជាការអភិវឌ្ឍទេពកោសល្យរួមគ្នា, ការលើកកម្ពស់ការផ្លាស់ប្ដូរ និងកិច្ចសហការរវាងក្រសួងមហាផ្ទៃ និងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ក្នុងវិស័យអប់រំព្រមទាំងការស្វែងយល់ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។ 

ជាការឆ្លើយតប តំណាងសាកលវិទ្យាល័យណាននីង បានថ្លែងអំណរគុណចំពោះ ក្រសួងមហាផ្ទៃកម្ពុជា ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូសាកលវិទ្យាខ្លួន ចូលជួបសម្ដែងការគួរសមពិភាក្សាការងារ និងធ្វើបទបង្ហាញ។ ក្នុងនោះរួមទាំងពិភាក្សាអំពី ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវរួមគ្នា, ការផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញ AI និងដ្រូន, ការបង្កើត Software សម្រាប់បំពាក់លើដ្រូន ព្រមទាំងការផ្លាស់ប្ដូរការបណ្ដុះបណ្ដាល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត