ជនគ្មានសតិ លួចនាំចូលស្លាបមាន់កន្លះតោនពីថៃ
Mao Sopha
2 ម៉ោងមុន

បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ច ចាប់បានស្លាបមាន់កន្លះតោន ដែលលួចនាំចូលពីថៃ មកដល់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃ២៤មេសា ហើយបានយកទៅដុតកម្ទេចចោល នៅថ្ងៃ២៥មេសានេះ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក រស់ អៀម នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លើកឡើយថា រថយន្តដែលលួចដឹកស្លាបមាន់ពីថៃ គឺម៉ាកកាំម៉ារី ពាក់ផ្លាកលេខបន្ទាយមានជ័យ 2A-6150។ ទោះយ៉ាងណា លោក អះអាងថា ម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់។ 

លោក រស់ អៀម
លោក រស់ អៀម

លោក តោ មេសា នាយរងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ឈ្មួញនោះ បានលួចនាំចូលស្លាបមាន់ពីប្រទេសថៃ ដោយល្មើសច្បាប់ និងដឹកជញ្ជូនគ្មានបច្ចេកទេស ហើយស្លាបមាន់ទាំងនោះ ខូចគុណភាពថែមទៀត៕ 

រាយការណ៍ដោយលោក ឈុន មករា ទីភ្នាក់ងារអង្គភាព SBM News ប្រចាំខេត្តបន្ទាយមានជ័យ 

លោក តោ មេសា
លោក តោ មេសា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត