ស្ពានឆ្លងទន្លេមេគង្គ «ដីឥដ្ឋ-ថ្នគរ» គម្រោងសំខាន់តភ្ជាប់សេដ្ឋកិច្ច សាងសង់បានជិត៥០ភាគរយ
S
Soriya Sou
2 ម៉ោងមុន

ក្រុងតាខ្មៅ៖ គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្នគរ សម្រេចបានវឌ្ឍនភាពការងារ៤៧,៦ភាគរយ។ នេះបើតាមការបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៣មេសា…។

លោក ផន រឹម បានឱ្យដឹងថា ស្ពានដីឥដ្ឋ-ថ្នគរ ប្រវែងសរុប១៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ បានសាងសង់លឿនជាងផែនការ២,៦០ភាគរយ។ ស្ពាននេះ ​​​ជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច និងការដឹកជញ្ជូនពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពាននេះ បានណែនាំឱ្យក្រុមហ៊ុនសាងសង់អនុវត្តការងារស្របតាមផែនការ ដោយត្រូវធានាឱ្យបាននូវសុវត្ថិភាពស្ដង់ដារបច្ចេកទេស និងប្រកបដោយសោភ័ណ្ឌភាព។   

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន  
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន  

ស្ពានដីឥដ្ឋ-ថ្នគរ មានទីតាំងស្ថិតនៅត្រើយខាងលិចក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល បានបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត