
សុខភាព៖ ក្នុងករណីអាកាសធាតុឡើងកម្តៅដល់៣៧អង្សាសេ កំលុងពេលលោកអ្នកចេញដំណើរទៅខាងក្រៅដោយនៅក្រោមកម្ដៅថ្ងៃយូរពេក អាចនឹងវិលមុខ ខ្យល់គរ ដួលសន្លប់ និងគ្រុនក្ដៅ នោះក៏ព្រោះតែអាកាសធាតុក្ដៅពេក។ ប៉ុន្តែទោះជាយ៉ាងណា លោកអ្នកអាចធ្វើតាមវិធីទាំង៦នេះ ដែល SBM News នឹងលម្អិតជូនដូចខាងក្រោម...។

១.ការស្លៀកពាក់៖ អាកាសធាតុក្ដៅខ្លាំង ពេលចេញទៅខាងក្រៅ ត្រូវស្លៀកពាក់សម្លៀកបំពាក់រលុងៗ និងស្រាលៗ ដើម្បីងាយស្រួលដកដង្ហើម។ សម្លៀកបំពាក់ល្អសម្រាប់រដូវក្ដៅ គឺធ្វើឡើងពីកប្បាស សាច់កំណាត់ និងសូត្រ។ ២.កង្ហារ៖ ពេលចេញទៅក្រៅ គួរដាក់កង្ហារតាមខ្លួនប្រភេទតូចដែលអាចសាកថ្មបាន អាចផ្ដល់ភាពត្រជាក់បានលឿន នៅពេលលោកអ្នកមានអារម្មណ៍ក្ដៅស្អុះស្អាប់។ ៣.ហែលទឹក៖ វិធីល្អបំផុតសម្រាប់អនុវត្តនៅខែក្ដៅនេះ គឺទៅហែលទឹកលេង។ ៤.ប្រើរបស់ត្រជាក់ៗ៖ មានផលិតផលត្រជាក់មួយចំនួន លោកអ្នកអាចរកបាននៅតាមទីផ្សារដូចជា កន្សែងត្រជាក់ ម៉ាស់បិទមុខ និងកន្សែងរុំ-ក សុទ្ធតែអាចជួយទប់ទល់នៅងកម្ដៅបាន។

៥.ពិសាភេសជ្ជៈត្រជាក់ៗ៖ ខែក្ដៅបើបានទទួលទានភេសជ្ជៈត្រជាក់ៗជារឿងសប្បាយចិត្តបំផុត។ ពិសាភេសជ្ជៈត្រជាក់ៗ អាចជួយលោកអ្នកទប់ទល់ជាមួយកម្ដៅជាបណ្ដោះអាសន្ន។ តែកុំទទួលទានប្រភេទភេសជ្ជៈប៉ូវកម្លាំង ដែលដាក់ស្ករច្រើន គួរពិសាប្រភេទជាទឹកដូងស្រស់ ទឹកអំពៅ ឬទឹកផ្លែឈើផ្សេងទៀត និងទឹកត្រជាក់ ទើបជាការល្អសម្រាប់សុខភាពរាងកាយនារដូវក្ដៅនេះ។ ៦.នៅក្នុងផ្ទះ៖ ក្នុងខែក្ដៅខ្លាំង ការនៅផ្ទះច្រើនជាការល្អ ប្រសិនបើគ្មានការចាំបាច់ចេញក្រៅ ហើយបើក្នុងផ្ទះមានម៉ាស៊ីនត្រជាក់កាន់តែល្អ អាចជួយការពារជំងឺនានា ដែលកើតឡើងនៅខែក្ដៅ៕ ដកស្រង់ពី៖ HellO គ្រូពេទ្យ

៦-


