មានរឿងល្អមើលហើយ! អនុទីន ព្រមានភូមា កុំឱ្យយកដីថៃធ្វើជាកន្លែងសាកគ្រាប់បែក
ហៀប ស៊ីថេត
3 ម៉ោងមុន

រាជធានីបាងកក៖ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អនុទីន ឆានវីរគុល នៅថ្ងៃពុធទី២២ ខែមេសានេះ បានញ្ចេញប្រតិកម្មខ្លាំងៗចំពោះស្ថានការណ៍សង្គ្រាមនៅភូមា ឬមីយ៉ាន់ម៉ា ថា ការប្រយុទ្ធគ្នា មិនត្រូវឱ្យរីករាលដាលចូលក្នុងប្រទេសថៃឡើយ ខណៈភាគីភូមាអះអាងយ៉ាងព្រងើយថា «នេះជារឿងអចេតនា»...។

លោក អនុទីន ឆានវីរគុល 
លោក អនុទីន ឆានវីរគុល 

ពេលដែលភាគីភូមាបកស្រាយថា ការបាញ់ផ្លោងចូលដីថៃ គឺជារឿងអចេតនា ក្នុងពេលប្រយុទ្ធគ្នា ស្រាប់តែនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល តបវិញថា៖«យើងមិនទទួលយកទេ! បើចង់បាញ់គ្នា បាញ់នៅត្រឹមដីខ្លួនឯងទៅ កុំឱ្យប៉ះពាល់ដល់ប្រទេសយើង!»។ នៅពេលត្រូវបានសួរអំពីអ្នកភូមិថៃ ដែលរងផលប៉ះពាល់ដោយសារគ្រាប់បែកធ្លាក់ចូលទឹកដីថៃ លោកនាយករដ្ឋមន្ត្រីថៃរូបនេះ ឆ្លើយថា អាជ្ញាធរកំពុងឆ្លើយតបតាមគ្រប់មធ្យោបាយ ដែលរួមមានទាំងការចូលរួមតាមផ្លូវទូត និងវិធានការនានា ដើម្បីធានាសុវត្ថិភាពសាធារណៈ។

សូមជម្រាបថា ស្ថានការណ៍ព្រំដែនថៃ-ភូមា បានឡើងកម្ដៅខ្លាំង កាលពីថ្ងៃទី២០ ខែមេសា នៅពេលដែលរបបសឹកភូមាប្រើប្រាស់យន្តហោះចម្បាំង Yak-130 និង MiG-29 បើកការវាយប្រហារតាមអាកាសយ៉ាងសាហាវក្បែរមន្ទីរពេទ្យរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន (KNU) ដែលមានចម្ងាយត្រឹមតែ៥០០ម៉ែត្រពីព្រំដែនថៃ។ មិនមែនគ្រាន់តែឮសូរគ្រាប់ផ្ទុះក្បែរព្រំដែនថៃនោះទេ ប៉ុន្តែមានគ្រាប់បែកពិតៗបានធ្លាក់ទៅលើដីថៃ។ ហេតុការណ៍នេះ បានធ្វើឱ្យអ្នកភូមិថៃញ័រដៃញ័រជើង ភ័យស្លន់ស្លោ រត់ចោលផ្ទះសម្បែងទាំងកណ្តាលអធ្រាត្រ៕

​​​​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត