ថៃឆ្លេឆ្លា ក្រោយកងទ័ពភូមាវា.យ.ប្រ.ហា.រដូចព្យុះសង្ឃរា លើក្រុមប្រដាប់អាវុធការ៉ែនក្បែរព្រំដែន
ហៀប ស៊ីថេត
7 ម៉ោងមុន

ម្យ៉ាវ៉ាឌី-ម៉ែសូត្រ៖ មុនពេលរដូវវស្សាឈានចូលមកដល់ សំឡេងគ្រាប់កាំភ្លើងធំ និងសំឡេងផ្ទុះខ្ទរខ្ទារបានលាន់ឡើងទ្រហឹងពេញព្រំដែនថៃ-ភូមា ធ្វើឱ្យយោធាភូមិន្ទថៃដែលកំពុងឈរជើងយាមកាមតាមបណ្តោយព្រំដែនជ្រួលច្របល់។ នៅព្រឹកថ្ងៃទី២០ ខែមេសានេះ កងទ័ពរបបសឹកភូមាបានបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំ កម្ទេចក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន (ឬKNU) ដោយដណ្តើមយកតំបន់យុទ្ធសាស្ត្រមីនឡាផាន់ (Minlapan) មកក្រោមការគ្រប់គ្រងដោយរបបសឹកវិញ...។

តាមសេចក្តីរាយការណ៍ពីសមរភូមិមុខ របបសឹកភូមា បានប្រើប្រាស់គ្រប់មធ្យោបាយ រួមទាំងការបាញ់ផ្លោងអាវុធធុនធ្ងន់ៗ, ការទម្លាក់គ្រាប់បែកពីលើអាកាស, និងប្រើដ្រូនអត្តឃាត ដើម្បីកម្ទេចបន្ទាយការពារដ៏រឹងមាំរបស់ក្រុមប្រដាប់អាវុធការ៉ែន។ គោលដៅចម្បងរបស់របបសឹក គឺវាយកម្ទេចក្រុមបំបែករដ្ឋដ៏មានឥទ្ធិពលដែលមានថៃជាខ្នងបង្អែក ឱ្យបានមុនរដូវភ្លៀងធ្លាក់ ព្រោះថា កាលណាភ្លៀងធ្លាក់ជោគជាំ ភក់ល្បាប់នឹងក្លាយជាឧបសគ្គធ្វើឱ្យរថពាសដែក និងកងកម្លាំងថ្មើរជើងភូមា មិនអាចប្រតិបត្តិការសឹកពេញលេញបាន។ ប៉ុន្តែគិតមកទល់ពេលនេះ ពួកគេមិនទាន់អាចដណ្តើមយកតំបន់យុទ្ធសាស្ត្រមីនឡាផាន់ ចេញពីក្រញ៉ាំកងកម្លាំងការ៉ែនបានអស់ទាំងស្រុងនៅឡើយទេ។

ការប្រយុទ្ធគ្នានេះ បានបណ្ដាលឱ្យភាគីទាំង២រងរបួស និងស្លាប់មនុស្សយ៉ាងច្រើន។ ទន្ទឹមនឹងនេះដែរ ទាហានភូមាជាច្រើននាក់ត្រូវបានសម្លាប់ និងរងរបួស ដោយសារពួកគេជាអ្នកបើកការវាយប្រហារមុន។ គួរបញ្ជាក់ថា ស្ថានភាពដ៏គ្រោះថ្នាក់នេះ កំពុងគំរាមកំហែងយ៉ាងធ្ងន់ដល់សន្តិសុខនៅព្រំដែនថៃជាប់ជាមួយភូមា ខណៈយោធាភូមិន្ទថៃដែលធ្លាប់តែបើកការឈ្លានពានកម្ពុជា ពេលនេះ បាននិងកំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះការប៉ះទង្គិចគ្នានេះ ស្ថិតនៅកៀករបងផ្ទះខ្លួនតែប៉ុន្មានជំហានប៉ុណ្ណោះ។ ការវាយប្រហាររបស់កងទ័ពភូមា មិនត្រឹមតែគំរាមកំហែងដល់អាយុជីវិតប្រជាជន និងទាហានថៃនៅតាមបន្ទាត់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យរំហូរពាណិជ្ជកម្មឆ្លងដែនប្រទេសទាំងពីរ កាន់តែយ៉ាប់យ៉ឺនថែមមួយកម្រិតទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត