គម្រោងថ្មីចំនួន៨ មានទុនជិត៥០០លានដុល្លារ នឹងលេចវត្តមាននៅរាជធានី-ខេត្តចំនួន៧
S
Sreyleak Yith
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន៧ និងគម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្មមួយ មានទុនវិនិយោគសរុបប្រមាណ៤៩០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ២ពាន់កន្លែង នឹងបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ចាម កំពង់ធំ និងខេត្តមណ្ឌលគិរី។នេះបើតាមការឱ្យដឹងពីគណៈកម្មាធិការវិនិយោគកម្ពុជា នៅរសៀលថ្ងៃទី២១មេសា..។

រូបតំណាង
រូបតំណាង

គណៈកម្មាធិការវិនិយោគកម្ពុជា គូសបញ្ជាក់ថា វិនិយោគក្នុងវិស័យឧស្សាហកម្ម មានចំនួន៤គម្រោង រួមមាន៖ ផលិត ផ្គុំ និងដំឡើងសម្ភារអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ, ផលិតពូកខ្យល់ សាឡុងខ្យល់ ពោងហែលទឹក អាងហែលទឹក ទូកខ្យល់ សម្ភារកីឡា និងសម្ភារក្មេងលេង, ផលិតអំបោះ និងជ្រលក់ពណ៌, និងពង្រីកបន្ថែមមុខសញ្ញាផលិតកម្ម បោកគក់សម្លៀកបំពាក់។ ចំណែកវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន២គម្រោងដូចជា៖ បង្កើតរោងចក្រកែច្នៃដំឡូងមី, បង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វចតុប្បាទ។

រូបតំណាង
រូបតំណាង

វិស័យហេដ្ឋារចនាសម្ព័ន្ធ ចំនួន២គម្រោងរួមមាន៖ អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្គាវ៉ាត់, និងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣៥០មេហ្គាវ៉ាត់។ គួរជ្រាបថា រយៈពេលបីខែកន្លងទៅ ពោលចាប់ពីខែមករាដល់ខែមីនា កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន១៤៦ ដែលមានទុនវិនិយោគ សរុបប្រមាណ២,៥ប៊ីលានដុល្លារអាម៉េរិក៕

រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត