ចិន-ខ្មែរ១៦នាក់ ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកលុយនៅខេត្តកែប
ហាក់ អ៊ីឌី
2 ម៉ោងមុន

ក្រុងកែប៖ មនុស្ស១៦នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប...។

យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រោមកិច្ចសហការវាងស្ថាប័នអយ្យការអមសាលាដំបូងខេត្តកែប, លោក សោម ពិសិដ្ឋ ជាអភិបាលខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះស្រាវជ្រាវបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងធ្វើការចាប់ខ្លួនអ្នកពាក់ព័ន្ធសរុប១៦នាក់ ក្នុងនោះ ជនជាតិខ្មែរចំនួន២នាក់ និង១៤នាក់ផ្សេងទៀតជាជនជាតិចិន។  

ជាមួយគ្នានេះផងដែរ អាជ្ញាធរបានធ្វើការដកហូតវត្ថុតាងជាប្រភេទគ្រឿងអេឡិចត្រូនិកជាច្រើន ដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើសឆបោកលុយឆ្លងប្រទេស។ បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកែប បានបំពេញសំណុំរឿងបញ្ជូនជនសង្ស័យទាំង១៦នាក់ ទៅអយ្យការអមសាលាដំបូងខេត្តកែប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ រីឯម្ចាស់ផ្ទះ(ទីតាំងប្រព្រឹត្តបទល្មើស) តម្រូវឱ្យធ្វើការផាកពិន័យតាមអនុក្រឹត្យលេខ០៣ អនក្រ.បករបស់រាជរដ្ឋាភិបាល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត