គណៈប្រតិភូអាម៉េរិក-អ៊ីរ៉ង់ នឹងធ្វើដំណើរទៅដល់ប៉ាគីស្ថានដំណាលគ្នា ដើម្បីបើកកិច្ចចរចា
N
Nary Vann
2 ម៉ោងមុន

រដ្ឋធានីអ៊ីស្លាម៉ាបាត៖ ពិភពលោកកំពុងរង់ចាំយ៉ាងអន្ទះសា អ៊ុតលទ្ធផលផ្លូវការ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា គណៈប្រតិភូជាន់ខ្ពស់មកពីសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ នឹងធ្វើដំណើរទៅដល់រដ្ឋធានីអ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន ក្នុងពេលដំណាលគ្នានៅថ្ងៃនេះ...។

រូបភាព៖ ហ្វេសប៊ុក
រូបភាព៖ ហ្វេសប៊ុក

យោងតាមសារព័ត៌មាន Al Arabiya ដែលបានស្រង់សម្ដីពីប្រភពមន្ត្រីប៉ាគីស្ថាន ការមកដល់ក្នុងពេលតែមួយនេះ ជាសញ្ញាវិជ្ជមានដ៏ធំបំផុតមួយ ក្នុងការស្ដារឡើងវិញនូវកិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមដែលបានអូសបន្លាយជិត២ខែមកនេះ។ វត្តមានរបស់មហាអំណាចទាំងពីរ នៅលើទឹកដីប៉ាគីស្ថាន កើតឡើងចំពេលបទឈប់បាញ់បណ្ដោះអាសន្នជិតដល់ថ្ងៃផុតកំណត់ ខណៈសហគមន៍អន្តរជាតិកំពុងព្រួយបារម្ភពីការផ្ទុះអាវុធឡើងវិញនៅច្រកសមុទ្ទហ័រមូស្ស។ ការមកដល់ស្របគ្នានេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រការទូតដែលរៀបចំឡើងយ៉ាងហ្មត់ចត់ ដើម្បីឱ្យភាគីទាំងពីរអាចចូលតុចរចាបើកការពិភាក្សាភ្លាមៗ ដោយជៀសវាងការយឺតយ៉ាវនាំឱ្យស្ថានការណ៍កាន់តែដុនដាប។

របៀបវារៈសំខាន់ៗដែលនឹងត្រូវលើកយកមកជជែករួមមាន៖ ការបើកច្រកសមុទ្ទហ័រមូស្សជាអចិន្ត្រៃយ៍, កម្មវិធីនុយក្លេអ៊ែរ និងទណ្ឌកម្មសេដ្ឋកិច្ច និងសុវត្ថិភាពនាវាចរណ៍។ ទោះបីជាមានសញ្ញាវិជ្ជមានបែបនេះក្ដី អ្នកវិភាគនៅតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែភាពមិនច្បាស់លាស់នៃគោលនយោបាយរបស់ភាគីទាំងពីរ។ ប៉ាគីស្ថាន ដែលដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ បានបង្កើនសន្តិសុខយ៉ាងតឹងរ៉ឹងបំផុតនៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាត ដើម្បីទទួលស្វាគមន៍គណៈប្រតិភូទាំងពីរ។ ប្រសិនបើកិច្ចចរចានេះ ទទួលបានជោគជ័យ វានឹងក្លាយជាជ័យជម្នះជាប្រវត្តិសាស្ត្រសម្រាប់ការទូតសកល ប៉ុន្តែប្រសិនបើបរាជ័យ ពិភពលោកអាចនឹងត្រូវប្រឈមមុខនឹងសង្រ្គាមទ្រង់ទ្រាយធំ ដែលមិនអាចចៀសផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត