ជប៉ុនព្រមានពីរលកយក្សស៊ូណាមិ ក្រោយរងគ្រោះរញ្ជួយដីកម្រិត៧,៤រ៉ិចទ័រ
ហៀប ស៊ីថេត
2 ម៉ោងមុន

រាជធានីតូក្យូ៖ ជប៉ុនចេញសេចក្តីព្រមានអំពីគ្រោះថ្នាក់នៃរលកយក្សស៊ូណាមិ ជាមួយនឹងការគំរាមកំហែងនៃកម្ពស់ទឹករលកកើនឡើងរហូតដល់៣ម៉ែត្រ សម្រាប់ខេត្តអ៊ីវ៉ាតេ (Iwate), ខេត្តអាអូម៉ូរី (Aomori) និងកោះហុកកៃដូ(Hokkaido) ដែលស្ថិតនៅភាគខាងជើងនៃប្រទេសជប៉ុន បន្ទាប់ពីមានគ្រោះរញ្ជួយដីយ៉ាងខ្លាំងបានវាយប្រហារនៅឆ្នេរសមុទ្ទនៃខេត្តអ៊ីវ៉ាតេ...។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន គ្រោះរញ្ជួយដីបានអង្រួនក្នុងកម្រិត៧,៤រ៉ិចទ័រ មានជម្រៅ១០គីឡូម៉ែត្រ។ រំញ័របានរញ្ជួយដល់រាជធានីតូក្យូជាច្រើននាទី។ ជប៉ុនបានជំរុញឱ្យប្រជាជនក្នុងតំបន់ប្រញាប់ប្រញាល់ផ្លាស់ទីទៅកាន់ទីទួលខ្ពស់ ឱ្យឆ្ងាយពីដងទន្លេ និងឆ្នេរសមុទ្ទ និងបានរំឭកប្រជាជនថា «សូមចងចាំនូវមហន្តរាយ[រលកយក្សស៊ូណាមិ]ថ្ងៃទី១១ ខែមីនា»។

នៅលើកញ្ចក់ទូរទស្សន៍ NHK ក៏មានពាក្យស្លោកជាភាសាអង់គ្លេសលោតឡើងថា «Tsunami! Evacuate! ឬមានន័យថា រលកយក្សស៊ូណាមិ! សូមជម្លៀសខ្លួន!»។ តាមរយៈផែនទីរបស់ទីភ្នាក់ងារឧតុនិយមក៏បានចេញព្រមានផងដែរថា៖ ពណ៌ក្រហម គឺតំណាងឱ្យតំបន់ដែលស្ថិតក្រោមការព្រមានរលកយក្សស៊ូណាមិ, ពណ៌លឿងគឺតំណាងឱ្យតំបន់ដែលត្រូវប្រុងប្រយ័ត្ន ចំណែកឯ ពណ៌ខៀវ គឺតំណាងឱ្យតំបន់ដែលអាចមានបម្រែបម្រួលកម្ពស់ទឹកសមុទ្ទបន្តិចបន្តួច៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត