ស្ថានទូតនៅជប៉ុននឹងរៀបចំ«ពិព័រណ៍កម្ពុជាលើកទី១០» ដោយនាំយកវប្បធម៌ ប្រពៃណី និងម្អូបអាហារដាក់បង្ហាញដល់បរទេស
L
Linda Sorn
5 ម៉ោងមុន

រាជធានីតូក្យូ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នឹងរៀបចំ«ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី១០» នៅឯរាជធានីតូក្យូ ប្រទេសជប៉ុន ដោយមានការនាំយកនូវវប្បធម៌ ប្រពៃណី និងម្អូបអាហាររបស់កម្ពុជា ដាក់បង្ហាញជូនប្រជាជនជប៉ុន និងបរទេសបានទស្សនា និងស្គាល់...។

 «ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៩» នៅជប៉ុន 
 «ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៩» នៅជប៉ុន 

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា «ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី១០» នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក្រោមការចូលរួមជាអធិបតីពី លោក ជុំ សុន្ទរី ​ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។ ព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះ នឹងមានស្តង់ជាង៥០ ដែលបង្ហាញពីម្ហូបអាហារខ្មែរ, សិប្បកម្មចម្លាក់ប្រពៃណី, ផលិតផលក្នុងស្រុក, ព័ត៌មានទេសចរណ៍, និងកាលានុវត្តភាពនៃការធ្វើវិនិយោគ ដែលនឹងផ្តល់ជាវេទិកាប្រកបដោយថាមវន្ត សម្រាប់ការផ្លាស់ប្ដូរវប្បធម៌ និងការប្រាស្រ័យទំនាក់ទំនងជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន។

 «ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៩» នៅជប៉ុន 
 «ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៩» នៅជប៉ុន 

ស្ថានទូតបញ្ជាក់ថា៖«អ្នកទស្សនានឹងទទួលបានភាពសប្បាយរីករាយជាមួយការសម្ដែងសិល្បៈជាច្រើនរួមមាន៖ របាំប្រពៃណីខ្មែរដែលសម្ដែងដោយសិល្បករ-សិល្បៈការនី នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា ការសម្ដែងរបស់តារាចម្រៀងខ្មែរ ការបង្ហាញទស្សនីយភាពវប្បធម៌របស់សហគមន៍ខ្មែរនៅប្រទេសជប៉ុន ក៏ដូចការចូលរួមពីជនជាតិជប៉ុនដែលស្រឡាញ់វប្បធម៌ខ្មែរផងដែរ»។ ការសម្ដែងសិល្បៈសម័យរបស់សិល្បករ-សិល្បៈការនីខ្មែរ និងជប៉ុន ក៏នឹងត្រូវបង្ហាញផងដែរ ដើម្បីលើកកម្ពស់ការយល់ដឹង និងការឱ្យតម្លៃគ្នាទៅវិញទៅមក។

លោក ជុំ សុន្ទរី ​ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន  
លោក ជុំ សុន្ទរី ​ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន  

ទន្ទឹងនឹងព្រឹត្តិការណ៍ខិតជិតមកដល់ លោក ជុំ សុន្ទរី បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ កាលពីថ្ងៃទី១៨មេសា ឆ្នាំ២០២៦ ដើម្បីពិនិត្យយ៉ាងលម្អិតអំពីវឌ្ឍនភាពរបស់ក្រុមការងារនីមួយៗ ដែលកំពុងអនុវត្តតាមផែនការការងាររបស់ខ្លួន និងការត្រៀមលក្ខណៈចុងក្រោយសម្រាប់ការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍កម្ពុជាលើកទី១០។ លោកបាន លើកទឹកចិត្តដល់ក្រុមការងាររបស់ស្ថានទូត និងភាគីពាក់ព័ន្ធទាំងអស់ រក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយកិច្ចការដែលនៅសេសសល់ ដើម្បីធានាបានក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ឱ្យប្រព្រឹត្តទៅដោយរលូន និងប្រកបដោយជោគជ័យ៕

 «ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៩» នៅជប៉ុន 
 «ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៩» នៅជប៉ុន 
 «ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៩» នៅជប៉ុន 
 «ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៩» នៅជប៉ុន 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត