ករណីក្រុមអ្នក.ដេ.ញ.វា.យរថយន្តនៅម្តុំវត្តភ្នំ នគរបាលបន្តក្រសោបបានអ្នកពាក់ព័ន្ធសរុប៩នាក់
ហាក់ អ៊ីឌី
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីដេញវាយរថយន្ត បង្កការភ្ញាក់ផ្អើលដល់សាធារណជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅម្តុំវត្តភ្នំ កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ (ចូលឆ្នាំថ្ងៃទី៣)...។

យោងតាមរបាយការណ៍ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៅថ្ងៃទី១៩ ខែមេសានេះ គូសបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចាត់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអាជ្ញាធរមូលដ្ឋាន បើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនអ្នកពាក់ព័ន្ធសរុបចំនួន៩នាក់ ដែលរួមមាន៖ ទី១-ឈ្មោះ ម៉ាន់ ទ្បុងថាដា ហៅ ដា, ទី២-ឈ្មោះ ឯក សខមាន ហៅមាន, ទី៣-ឈ្មោះ សុខ ជា ហៅជា, ទី៤-ឈ្មោះ ឆុន រ៉ាយុទ្ធ ហៅយុទ្ធ, ទី៥-ឈ្មោះ នី សាគី ហៅភ្លោះ, ទី៦-ឈ្មោះ នី រ៉ាវី, ទី៧-ឈ្មោះ សូរ្យ វិសុទ្ធ, ទី៨-ឈ្មោះ ញ៉ ឆាលី, និងទី៩-ឈ្មោះ មឿង ពិសី (ជនសង្ស័យខាងលើភាគច្រើនសុទ្ធសឹងមានអាយុក្រោម១៨ឆ្នាំទាំងអស់)។ 

បច្ចុប្បន្ន ជនល្មើសទាំងអស់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី ដោយឡែក អ្នកពាក់ព័ន្ធដទៃទៀត អាជ្ញាធរកំពុងបន្តស្វែងរកបន្ថែម។ ជាមួយគ្នា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ   ក៏បានអំពាវនាវដល់យុវជនដែលកំពុងរត់គេចខ្លួន ជាចុងក្រោយ សូមចូលខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីដោះស្រាយ ជាពិសេសយុវជនអ្នកបង្កហេតុស្រែកបំផុសមុនគេ កំពុងរត់គេចខ្លួន ហើយត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណរួចរាល់ហើយដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត