ត្រាំ អះអាងថា ស៊ី ជីនពីង សប្បាយចិត្តខ្លាំង ចំពោះការបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ
ហៀប ស៊ីថេត
2 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃទី១៨ ខែមេសា ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង «ពិតជាសប្បាយចិត្តខ្លាំងណាស់» ចំពោះការបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ ហើយលោកក៏កំពុងទន្ទឹងរង់ចាំជួបគ្នានៅក្នុងប្រទេសចិនផងដែរ។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា៖«ប្រធានាធិបតី ស៊ី ពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលច្រកសមុទ្ទហ័រមូស្សត្រូវបានបើក និងកំពុងដំណើរការឡើងវិញយ៉ាងរហ័ស»។ លោកបានបន្ថែមទៀតថា៖«ជំនួបរបស់យើងនៅក្នុងប្រទេសចិន នឹងក្លាយជាជំនួបដ៏ពិសេសមួយ ហើយអាចនឹងក្លាយជាប្រវត្តិសាស្ត្រទៀតផង។ ខ្ញុំទន្ទឹងរង់ចាំការជួបជាមួយប្រធានាធិបតី ស៊ី ហើយកិច្ចការជាច្រើននឹងត្រូវសម្រេចបាន»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត