ចូលឆ្នាំ៣ថ្ងៃ! ពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិសរុប២១លាននាក់ បានដើរលេងកម្សាន្តទូទាំងប្រទេសកម្ពុជា
L
Linda Sorn
មួយថ្ងៃមុន

រាជធានីភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់១៦មេសា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបប្រមាណ២១លាននាក់ បានដើរលេងកម្សាន្តតាមទីតាំងទេសចរណ៍ និងទីកន្លែងកម្សាន្តនានានៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ ចេញផ្សាយដោយក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។

របាយការណ៍ បង្ហាញថា ក្នុងចំណោមអ្នកដើរលេងទាំង២១លាននាក់ មានទេសចរជាតិស្នាក់នៅប្រមាណជាង១,១លាននាក់, ពលរដ្ឋដើរលេងកម្សាន្តមានជិត២០លាននាក់ និងភ្ញៀវអន្តរជាតិ មានជាង៧ម៉ឺននាក់។ រាជធានីភ្នំពេញ នៅតែជាកន្លែងពេញនិយមសម្រាប់ទេសចរជាតិ-អន្តរជាតិ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ១ដដែល គឺមានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង៤លាន៤សែននាក់ដើរកម្សាន្ត។ រីឯចំណាត់ថ្នាក់លេខ២ ដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើន គឺខេត្តកំពង់ចាម មានជាង៤លាននាក់ ហើយបន្តបន្ទាប់មកទៀត គឺខេត្តព្រៃវែង មានជាង២លាន ខណៈខេត្តសៀមរាម និងខេត្តកំពង់ស្ពឺមានជាង១លាននាក់។ គួរជម្រាបថា កាលពីពិធីបុណ្យចូលឆ្នាំ២០២៥ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានធ្វើដំណើរកម្សាន្តទូទាំងប្រទេសជិត២៤លាននាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត