ក្មេងទំនើង៨៤នាក់ត្រូវចាប់ខ្លួន ក្រោយធ្វើសកម្មភាពអុកឡុកក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ
អុន សម្ផស្ស
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦មេសា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញបានចាប់ក្មេងទំនើង៨៤នាក់ក្រោយពួកគេបានធ្វើសកម្មភាពអុកឡុករំខានសង្គម។​ 

រូបភាពតំណាង។
រូបភាពតំណាង។

ក្រសួងមហារផ្ទៃ ប្រកាសជាសាធារណៈ នៅថ្ងៃទី១៧មេសា ដោយយោងតាមរបាយការណ៍សរុបថា នគរបាលជាតិបានបង្ក្រាបក្មេងទំនើង១៦ករណីនៅតាមមូលដ្ឋាន រាជធានីភ្នំពេញ កំពង់ស្ពឺ កំពត ពោធិ៍សាត់ ត្បូងឃ្មុំ បាត់ដំបង និងខេត្តសៀមរាប ហើយឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៨៤នាក់បញ្ជូនទៅតុលាការ។ គួរជ្រាបថា តួលេខនៃការបង្ក្រាបក្មេងទំនើងក្នុងថ្ងៃចូលឆ្នាំខ្មែរនេះមានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានក្មេងទំនើងជាង១០នាក់ប៉ុណ្ណោះត្រូវនគរបាលចាប់ខ្លួនបញ្ជូនទៅតុលាការ។

ជាការកាត់សម្គាល់ មុនការមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានចេញសារផ្សព្វផ្សាយអប់រំជាច្រើនលើក ដើម្បីដាស់តឿនក្មេងទំនើងកែប្រែឥរិយាបថ ខណៈថ្នាក់ដឹកនាំ និងអាជ្ញាធររដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ បានចេញសារអប់រំណែនាំ។ ទន្ទឹមគ្នា លោក បញ្ជាក់ថា នឹងមានការបង្ក្រាបពីសំណាក់កម្លាំងសមត្ថកិច្ចដោយគ្មានការលើកលែង។ តាំងពីថ្នាក់ដឹកនាំ ដល់អាជ្ញាធររដ្ឋបាលដែនដី តែងទទូចឱ្យក្រុមក្មេងទំនើងកែប្រែខ្លួន ដើម្បីមានឱកាសដូចគេដូចឯង ក្នុងការជួបជុំសប្បាយរីករាយអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ប៉ុន្តែប្រសិនបើពួកគេអុកឡុករំខានសង្គម ពួកគេនឹងត្រូវចូលឆ្នាំក្នុងពន្ធនាគារ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត