ស្រ្តីវៀតណាម៤នាក់ ត្រូវចាប់ខ្លួន ក្រោយធ្វើសកម្មភាពលួចទូរសព្ទ នៅកម្មវិធីសង្ក្រាន្តទួលទំពូង
ហាក់ អ៊ីឌី
14 ម៉ោងមុន

រាជធានីភ្នំពេញ៖ ស្ត្រីជនជាតិវៀតណាម៤នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ដោយសារលួចទូរសព្ទពលរដ្ឋក្នុងកម្មវិធីសង្ក្រាន្តទួលទំពូង ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ....។ 

យោងតាមរបាយការណ៍ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអាជ្ញាធរមូលដ្ឋាន បើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន ជនសង្ស័យទាំង៤នាក់ រួមមាន៖ ទី១-ឈ្មោះ CHU THI CHIEN ទី២-ឈ្មោះ NGUYEN THI HOA ទី៣-ឈ្មោះ TRAN THI THAO និងទី៤ ឈ្មោះ KIM THI LIEU។ ជាមួយគ្នា កម្លាំងសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាង ទូរសព្ទចម្រុះម៉ាកចំនួន១៧គ្រឿង និងកាបូបស្ពាយពណ៌ខ្មៅមួយផងដែរ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត