ឈា.មស្រែក ស្បែកហៅ! ឃា.ត.កបា.ញ់សម្លា.ប់អតីតភរិយានៅហាងអ៊ុតសក់ ត្រូវសមត្ថកិច្ចតាមចាប់បានហើយ
ហាក់ អ៊ីឌី
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ អតីតស្វាមីជាឃាតក ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្នុងសំណុំរឿងឃាតកម្មបាញ់សម្លាប់អតីតភរិយានៅហាងអ៊ុតសក់ ផ្សារទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ.....។

យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៧ ខែមេសា​ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា មានករណីមនុស្សឃាតបង្កឡើងដោយជនល្មើសឈ្មោះ ធួក ជី ហៅអាជី បើកការបាញ់ប្រហារ និងវាយទាំងកំរោល ទៅលើអតីតភរិយាឈ្មោះ ជុន តឿ បណ្ដាលឱ្យបាត់បង់ជីវិត ពេលយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ភ្លាមៗ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយអាជ្ញាធរមូលដ្ឋានបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនដៃដល់បញ្ជូនទៅកាន់ការិយ៉ាល័យជំនាញដើម្បីសាកសួរព័ត៌មានបន្ថែមផងដែរ។ 

ទោះយ៉ាងណា ក្រោមនីតិវិធីសាកសួររបស់នគរបាលជំនាញ ជនដៃដល់បានសារភាពថា ខ្លួន និងស្ត្រីរងគ្រោះធ្លាប់ជាប្ដីប្រពន្ធនឹងគ្នា ហើយចែកផ្លូវគ្នាអស់រយៈពេល១ខែមកហើយ ដោយសាររស់នៅមិនចុះសម្រុងនឹងគ្នា។ លុះមកដល់ថ្ងៃកើតហេតុ ទំនងជាអតីតភរិយា មិនព្រមជានាគ្នាវិញ ទើបអតីតស្វាមីកើតជាកំហឹងផ្ដាច់យកជីវិតជនរងគ្រោះតែម្ដង។ បច្ចុប្បន្ន កម្លាំងជំនាញនាយកដ្ឋានព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត