មនុស្សមួយក្រុមត្រូវចាប់ខ្លួន ក្រោយធ្វើសកម្មភាពកា.ប់ប្ល.ន់ក្នុងថ្ងៃចូលឆ្នាំខ្មែរ

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនក្រុមកាប់ប្លន់ម៉ូតូចំនួន៤នាក់ បញ្ជូនទៅសាលាដំបូង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦...។

ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រកាសជាសាធារណៈថា ជនសង្ស័យជាបុរសទាំង៤នាក់ បានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូពីជនរងគ្រោះកាលពីថ្ងៃទី១៤មេសា។ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប សហការជាមួយកម្លាំងអធិការស្រុកកំពង់រោទិ៍ និងកម្លាំងអធិការក្រុងបាវិតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួមជាមួយវត្ថុតាង ម៉ូតូ៣គ្រឿង និងកាំបិត៣ដើម។ ក្រោយឃាត់ខ្លួនបច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕



អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


